ស៊ុបពោះត្រីជាមួយសាច់ក្តាម

នេះគឺជាសម្លឬស៊ុបដែលមានតំលៃបំផុតដែលអ្នកតែងតែឃើញក្នុងតែពិធីការប៉ុណ្ណោះ ដោយសារព្រុយត្រីឆ្លាមកាន់តែកម្រហើយមានតំលៃថ្លៃ ជាទូទៅប្រជាជនប្រើពោះត្រីជំនួសវិញដែលមានតំលៃថោកជាង។
មនុស្សចំនួនមិនចូលចិត្តបរិភោគពោះត្រីទេ ដោយគិតថាវាមិនស្អាតនិងមានក្លិនឆ្អាប ប៉ុន្តែបើសិនជាអ្នកសំអាតវាដោយយកចិត្តទុកដាក់នោះវានឹងក្លាយជាអាហារដែលមានរស់ជាតិឆ្ងាញ់បំផុត ក្នុងអាហារនេះយើងប្រើពោះត្រីគ្រាមជំនួសវិញ។
គ្រឿងផ្សំ
ត្រាំពោះត្រីក្នុងទឹកក្តៅល្មមហើយសម្អាតនិងកាត់ជាដុំតូចៗល្មមចំនួន៨ពោះ | ||
ដំុសាច់ក្តាមកំប៉ុងចំនួន៦ដុំ | ||
ប្រហិតសាច់ក្តាមចំនួន៣ដុំ មិនបាច់ដាក់បាន | ||
ទឹកស៊ុបមាន់កំប៉ុងចំនួន២កំប៉ុង | ||
ទឹកចំនួន១កែវ | ||
ខ្ញីចំនួនកន្លះកូនស្លាបព្រាតូច | ||
ខ្ទឹមបារាំងចិញ្ចាំរួចចំនួនកន្លះផ្លែ | ||
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច | ||
ផ្សិតចំបើងចំនួន១០ផ្សិត | ||
បន្លែចំរុះចំនួនកូនចាន | ||
ទឹកប្រេងខ្យងកន្លះស្លាបព្រា | ||
អំបិលចំនួនកន្លះស្លាបព្រា | ||
ប្រេងស៊ីសេម (sesame oil) ចំនួនកន្លះស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
ម្រេចចំនួន១កូនស្លាបព្រា | ||
ម្សៅពោតចំនួន១ស្លាបព្រា | ||
ទឹកចំនួន២ស្លាបព្រា | ||
ស៊ុតចំនួន២ | ||
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច | ||
ប្រេងឆាចំនួន១ស្លាបព្រា |
របៀបធ្វើ
- លាយម្សៅពោតជាមួយទឹក២ស្លាបព្រារួចទុកនៅម្ខាង
- កំដៅឆ្នាំងស៊ុប នៅពេលឆ្នាំងក្តៅហើយដាក់ប្រេងឆាចូល
- ដាក់ខ្ទឹមស ខ្ទឹមបារាំង ខ្ញីនិងពោះត្រីគ្រាមចូលរួចកូររហូតដល់ប្រែពណ៌ត្នោត តែប្រយ័ត្នខ្លោច
- ចាក់ទឹកស៊ុបមាន់កំប៉ុងចូល ហើយស្ងោនឹងភ្លើងតិចៗរហូតដល់ពោះត្រីផុយឆ្អិនល្អ
- ដាក់បន្លែនិងផ្សិតចំបើងចូល ចំអិនរហូតដល់បន្លែឆ្អិនល្អ
- បំបែកស៊ុតចូលរួចកូរឲ្យស៊ប់ល្អ
- ដាក់ទឹកម្សៅពោតនិងប្រហិតសាច់ក្តាមចូលហើយច្របល់ឲ្យល្អ
- ថែមគ្រឿងជាមួយស្ករ អំបិលនិងប្រេងខ្យងចូល
- ដាក់ស្លឹកខ្ទឹមនិងម្រេចចូលជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយឬបរិភោកទទេក៏បាន វាជាមុខម្ហូបដែលគេនិយមក្នុងពិធីសំខាន់ៗ ទោះវាមានតំលៃថ្លៃបន្តិចតែមានវាមានសារៈសំខាន់ច្រើនដល់សុខភាព។
មុខម្ហូបប្រហាក់ប្រហែល: សម្លម្នាស់សាច់មាន់
No Comments