Recipes

សម្លស្លឹកងុបសាច់ជ្រូក

February 18, 2023  អាហារខ្មែរ Avatar
សម្លស្លឹកងុបសាច់ជ្រូក

សម្លស្លឹកងុបសាច់ជ្រូកគឺមុខម្ហូបងាយស្រួលចម្អិននិងរសជាតិឆ្ងាញ់ពិសេស ជាទូទៅប្រជាជននៅតាមជនបទតែងតែស្លសម្លនេះជាមួយសាច់ដែលពួកគេចាប់បានតាមវាលស្រែ ដូចជាត្រី អន្ទង់ ក្តាមជាដើម​ ហើយគេតែងតែប្រើទំពាំងស្រស់ក្នុងការចម្អិន សម្រាប់អ្នកចូលចិត្តប្រហិកក៏អាចដាក់បានដែរ។

គ្រឿងផ្សំ

សាច់ជ្រូកសុទ្ធកាត់ជាដុំតូចៗចំនួន 0.6 kg
ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួន១គុម្ព
ទឹកចំនួន៦កែវ
ទំពាំងស្រស់កាត់ជាដុំចំនួន១
ស្លឹកង៉ុបលាងសម្អាតរួចចំនួន 0.45 kg
អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់សាច់ ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនបន្ទាប់មកយកស្លឹកគ្រៃចេញពីសម្ល
  2. ដាក់ទំពាំងចូលក្នុងសម្លដែលកំពុងពុះបន្តស្ងោរហូតដល់ទំពាំងទន់ល្អ
  3. ដាក់ស្លឹកងុបនិងអង្ករលីងកិនម៉ត់
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្ជូរត្រកួនសាច់មាន់

Prep

30 min

Cook

30 min

Rate

93%

Favorite

No Comments

    Leave a Reply