សម្លស្ពៃយូឆយជាមួយបង្គា

បង្គាបំពងជាមួយស្ពៃយូឆយ (yu choy) គឺជាសម្លដ៏ពេញនិមយរបស់ប្រជាជនគ្រប់ទិសទី វាជាមុខម្ហូបដែលងាយស្រួលចំអិននិងមានលក្ខណៈសាមញ
ស្ពៃយូឆយ ជាប្រភេទបន្លែបៃតងមួយប្រភេទ ដែលងាយរកទិញ ងាយហូប អាចធ្វើជាមួយម្ហូបសំលឬឆា និង សំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ មិនចាញ់បន្លែផ្សេងៗទៀតដែរ។
គ្រឿងផ្សំ
បង្គាបកសំបករួចហើយចិញ្ចាំឲ្យម៉ត់ចំនួន២ខាំកន្លះ | ||
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច | ||
ស្ករសចំនួន១ស្លាបព្រា | ||
ទឹកត្រីចំនួន២ស្លាបព្រា បើសិនជាដាក់ប្រហុកឬផ្អក់ដាក់ទឹកត្រីតែ១ស្លាបព្រាបានហើយ | ||
ម្រេចចំនួន១កូនស្លាបព្រាតូច | ||
ទឹកចំនួន៤កែវ | ||
ស្លឹកគ្រៃចំនួន១កូនចានតូច | ||
ស្ពៃយូឆយកាត់ប្រវែងប្រហែលមួយចំអាមចំនួន៤ខាំកន្លះ | ||
ប្រហុកឬផ្អក់ចំនួន១ស្លាបព្រា (មិនបាច់ដាក់ក៏បានប្រសិនអ្នកមិនចូលចិត្ត) | ||
អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា |
របៀបធ្វើ
- នៅក្នុងកូនចាន លាយច្របល់បង្គាជាមួយស្លឹកខ្ទឹម ស្ករ ទឹកត្រីនិងម្រេចរួចទុកនៅម្ខាង
- ដាក់ទឹកនិងស្លឹកគ្រៃក្នុងឆ្នាំងសម្លរួចស្ងោររហូតដល់ទឹកពុះ
- ដាក់ស្ពៃយូឆយចូលក្នុងដែលកំពុងពុះហើយចំអិនរហូតដល់ស្ពៃយូឆយឆ្អិនល្អ
- ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាផ្កាឈូក
- ដាក់ប្រហុកឬផ្អក់និងអង្ករលីងកិនម៉ត់(មិនបាច់ក៏បានប្រសិនអ្នកមិនចូលចិត្តប្រហុកឬផ្អក់
កត់សម្គាល់
ជាទូទៅសម្លប្រភេទនេះគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។
មុខម្ហូបប្រហាក់ប្រហែល: សម្លទំពាំងបារាំងក្តាមស្រែ
No Comments