Recipes

សម្លស្ពៃក្តោបជើងជ្រូក

February 21, 2023  អាហារខ្មែរ Avatar
សម្លស្ពៃក្តោបជើងជ្រូក

សម្លជើងជ្រូកជាមួយស្ពៃក្តោបមានភាពសាមញ ងាយស្រួលចម្អិននិងរសជាតិពិសេស​ដែលប្រជាជនខ្មែរ មិនថានៅតាមជនបទឬទីប្រជុំជនទេតែងតែនិយមបរិភោគ។

គ្រឿងផ្សំ

ជើងជ្រូកកាត់ជាដុំៗចំនួន 0.9kg
ខ្ទឹមបារាំងហាន់ជាកង់ៗចំនួនកន្លះផ្លែ
ទឹកចំនួន៦កែវ
ស្ពៃក្តោបចំនួន១ចំហៀងកាត់ជាដុំរួចលាងទឹកឲ្យស្អាត
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួន១កូនស្លាបព្រាកាហ្វេ
ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមនិងជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ជើងជ្រូក ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ជើងជ្រូកឆ្អិនល្អ
  2. ដាក់ស្ពៃក្តោបរួចចម្អិនរហូតដល់ស្ពៃក្តោបឆ្អិន
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

មុខម្ហូបប្រហាក់ប្រហែល: នំកួងសាច់ជ្រូកចិញ្ចាំ

Prep

30 min

Cook

30 min

Rate

97%

Favorite

No Comments

    Leave a Reply