Recipes

សម្លស្ពៃក្តោបកន្ទុយគោ

February 15, 2023  អាហារខ្មែរ Avatar
សម្លស្ពៃក្តោបកន្ទុយគោ

សម្លកន្ទុយគោស្ពៃក្តោបគឹជាមុខម្ហូបដែលសាមញនិងងាយស្រួលក្នុងការចម្អិនហើយក៏ជាទីពេញនិយមរបស់ប្រជាជនខ្មែរទូទៅមិនតែប៉ុណ្ណោះវាមានរសជាតិឆ្ងាញ់ពិសេសទៀតផង។

គ្រឿងផ្សំ

កន្ទុយគោចំនួន 10 Kg
ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ
ទឹកចំនួន៨កែវ
ស្ពៃក្តោបកាត់ជាដុំចំនួន១ចំហៀង
ទឹកត្រីចំនួន២ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ស្ករចំនួន១ស្លាបព្រាកាហ្វេ
ម្រេចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមនិងជីចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់កន្ទុយគោ ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លរួចស្ងោដោយប្រើភ្លើងរាងខ្លាំងល្មមរហូតដល់ទឹកពុះ
  2. ក្របគំរបឆ្នាំងរួចហើយបន្តស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ (ប្រហែល២ម៉ោង)
  3. បើកគំរបដើម្បីដាក់ស្ពៃក្តោបបន្តស្ងោដោយប្រើភ្លើងខ្លាំងល្មមរហូតដល់ទឹកសម្លពុះ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: នំកួងសាច់ជ្រូកចិញ្ចាំ

Prep

30 min

Cook

30 min

Rate

95%

Favorite

No Comments

    Leave a Reply