Recipes

សម្លសាច់មាន់ស្លឹកម្រះ

February 16, 2023  អាហារខ្មែរ Avatar
សម្លសាច់មាន់ស្លឹកម្រះ

សម្លសាច់មាន់ស្លឹកម្រះគឺជាមុខម្ហូបមួយមុខដែលប្លែកដែលប្រជាជនភាគច្រើនមិនសូវស្គាល់ទេ ភាគច្រើនម្ហូបមួយមុខនេះត្រូវបានគេនិយមចម្អិននៅតែទីជនបទតែប៉ុណ្ណោះ វាមានរសជាតិល្វីងបន្តិចប៉ុន្តែវមានរសជាតិឆ្ងាញ់ម្យ៉ាងហើយវាងាយស្រួលចម្អិនទៀត។

គ្រឿងផ្សំ

ទឹកចំនួន៤កែវ
សាច់មាន់កាត់ជាដុំចំនួន 0.5 kg
ដើមម្រះកាត់ប្រវែងប្រហែល១ចំអាមចំនួន 0.5 kg
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហានចំនួន១កូនចានតូច

របៀបធ្វើ

  1. ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  2. ដាក់សាច់មាន់ចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ដើមនិងស្លឹកម្រះចូល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេចរួចកូរឱ្យស៊ប់
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លផ្លែស៊ូសាច់មាន់

Prep

15 min

Cook

30 min

Rate

97%

Favorite

No Comments

    Leave a Reply