Recipes

សម្លសាច់ជ្រូកបន្លែ

February 20, 2023  អាហារខ្មែរ Avatar
សម្លសាច់ជ្រូកបន្លែ

សម្លសាច់ជ្រូកជាមួយបន្លែគ្រប់មុខងាយស្រួលចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសហើយថែមទាំងសំបូរទៅដោយសារជាតិចិញ្ចឹមរាងកាយ។​ ប្រជាជនខ្មែរចូលម្ហូបសម្លណាស់ ជាទូទៅប្រជាជនខ្មែរតែងបរិភោគសម្លជាមួយបាយជាប្រចាំថ្ងៃ ហេតុនេះហើយបានជាម្ហូបអាហាររបស់ខ្មែរសំបូរម្ហូបសម្លណាស់។

គ្រឿងផ្សំ

សាច់ជ្រូកកាត់ជាដុំចំនួន 0.25 kg
ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១ផ្លែ
ការ៉ុតចិតសំបករួចកាត់ជាដុំចំនួន១មើម
ទឹកចំនួន៤កែវ
ផ្លែស៊ូចិតសំបករួចកាត់ជាដុំចំនួន១ផ្លែ
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ជីចំរុះចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់សាច់ ខ្ទឹមបារាំង ការ៉ុតនិងទឹកចូលក្នុងសម្លហើយស្ងោរហូតដល់សាច់ឆ្អិនល្អ
  2. ដាក់ផ្លែស៊ូរួចចម្អិនរហូតដល់ផ្លែស៊ូទន់ឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  4. ដាក់ជីចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

មុខម្ហូបប្រហាក់ប្រហែល: សម្លបន្លែប្រហិតសាច់ជ្រូក

Prep

30 min

Cook

30 min

Rate

96%

Favorite

No Comments

    Leave a Reply