Recipes

សម្លសណ្តែកដីជើងជ្រូក

February 21, 2023  អាហារខ្មែរ Avatar
សម្លសណ្តែកដីជើងជ្រូក

សម្លជើងជ្រូកសណ្តែកដីនិងឆៃប៉ូវមានរស់ជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិនហើយវាក៏ជាអាហារដ៏ពេញនិយមរបស់ប្រជាជននៅតាមស្រុកស្រែនិងតាមទីប្រជុំជន។

គ្រឿងផ្សំ

ជើងជ្រូកកាត់ជាដុំចំនួន 0.9kg
ត្រាំសណ្តែកដីក្នុងទឹកប្រហែល៣ម៉ោងចំនួនកន្លះកូនចាន
ឆៃថាវចំនួន៤មើមរួចដាក់ត្រាំក្នុងទឹក
ទឹកចំនួន៦កែវ
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ជើងជ្រូក សណ្តែកដីស្រស់ ឆៃថាវនិងទឹកចូលក្នុងឆ្នាំងសម្ល
  2. ស្ងោដោយប្រើភ្លើងតិចៗរហូតដល់ជើងជ្រូកនិងសណ្តែកដីឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ជីនិងស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាសម្លមួយមុខដែលសាមញនិងរសជាតិពិសេសម្យ៉ាង។

មុខម្ហូបប្រហាក់ប្រហែល: សម្លជើងជ្រូកផ្សិតចំបើង

Prep

30 min

Cook

30 min

Rate

93%

Favorite

No Comments

    Leave a Reply