សម្លល្ពៅសាច់ភ្លៅគោ

សម្លល្ពៅសាច់ភ្លៅគោគឺជាអាហារពិសេសម្យ៉ាងដែលមានរសជាតិឆ្ងាញ់ដែលប្រជាជននិយមធ្វើសម្រាប់បរិភោគប្រចាំថ្ងៃ វាងាយស្រួលចម្អិនហើយសំបូរជីវជាតិសម្រាប់រាងកាយមនុស្ស។
គ្រឿងផ្សំ
សាច់ភ្លៅគោចំនួន២ដុំប្រហែល 0.5 kg | ||
ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ | ||
ស្ពៃសែឡឺរីចំនួន១បាច់ | ||
ស្ករចំនួន១ស្លាបព្រាតូច | ||
ទឹកចំនួន៦កែវ | ||
ល្ពៅចិតសំបករួចហើយកាត់ជាដុំតូចៗចំនួន១ផ្លែ | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច |
របៀបធ្វើ
- ដាក់សាច់ភ្លៅគោជាមួយខ្ទឹមបារាំង ស្ពៃសែឡឺរី អំបិលនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ដាក់ល្ពៅរួចហើយបន្តចម្អិនរហូតដល់ល្ពៅផុយល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
មុខម្ហូបប្រហាក់ប្រហែល: នំកួងសាច់ជ្រូកចិញ្ចាំ
No Comments