Recipes

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ

February 20, 2023  អាហារខ្មែរ Avatar
សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ

សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំគឺជាមុខម្ហូបសាមញនិងមានរសជាតិឆ្ងាញ់ ប្រជាជានខ្មែរនិយមចូលចិត្តបរិភោគផ្លែល្ពៅដោយហេតុថាវាមានរសជាតិឆ្ងាញ់និងសំបូរដោយជីវជាតិជាច្រើនប្រភេទ ដូចជា ប៉ូតាស៊ីម វិតាមីនអេ។ ផ្លែល្ពៅត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ វាជាបន្លែមួយប្រភេទដែលគេនិយមយកមកបន្ថែមរសជាតិក្នុងម្ហូបអាហារឬយកមកធ្វើបង្អេមនិងធ្វើជាឱសថក៏បាន។

គ្រឿងផ្សំ

សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
ទឹកត្រីចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ស្ករចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
ទឹកចំនួន៤កែវ
ល្ពៅចិតសំបកចេញរួចកាត់ជាដុំចំនួន 0.9 kg

របៀបធ្វើ

  1. ក្នុងកូនចានតូចមួយ លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី អំបិល ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិតមូលតូចៗ
  2. ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
  3. ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះហើយស្ងោរហូតដល់សាច់ឆ្អិនល្អ
  4. ដាក់ល្ពៅរួចស្ងោរហូតដល់ល្ពៅឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  6. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

មុខម្ហូបប្រហាក់ប្រហែល: សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply