សម្លល្ពៅជាមួយត្រី

សម្លល្ពៅជាមួយត្រីគឺជាម្ហូបដ៏ពេញនិយមនៅតាមជនបទពីព្រោះសំបូរគ្រឿងផ្សំនិងមានតម្លៃថោកថែមទាំងងាយស្រួលចំអិននិងមានឱជារសឆ្ងាញ់ពិសេសម៉្យាង។
ចំណាំ៖ ដោយសារតែរសជាតិដ៏ឆ្ងាញ់និងក្លិនដ៏គួរឱ្យចង់ទទួលទាន ល្ពៅជាអាហារដ៏ជាទីពេញចិត្តសម្រាប់មនុស្សភាគច្រើន ។ វាជាបន្លែមួយប្រភេទដែលអាចច្នៃបានច្រើនយ៉ាងរាប់ចាប់តាំងពីប្រើជាមូលដ្ឋានគ្រឹះសម្រាប់អាហារ ជាបង្អែម និងជាឱសថព្យាបាល ។
គ្រឿងផ្សំ
ត្រីអណ្តែងកាត់ជាកង់ៗចំនួនកន្លះគីឡូ | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
ម្រេចចំនួនកន្លះស្លាបព្រាតូច | ||
ស្លឹកខ្ទឹមហាន់រួចចំនួនប្រហែល២គុម្ព | ||
ទឹក៤កែវ | ||
ល្ពៅចិតសំបករួចព្រមទាំងយកគ្រាប់ចេញនិងកាត់ជាដំុតូចៗចំនួន១ខាំ | ||
ជីវ៉ាន់ស៊ុយហាន់រួចចំនួន១កូនចានតូច |
របៀបធ្វើ
- ប្រឡាក់ត្រីជាមួយទឹកត្រី ស្ករ ម្រេច និងស្លឹកខ្ទឹមក្នុងចានរួចទុកម្ខាង
- ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ បន្ទាប់មកដាក់ល្ពៅនិងត្រីប្រឡាក់គ្រឿងចូលទៅក្នុងទឹកកំពុងពុះរួចកូរឲ្យស៊ប់ ហើយស្ងោររហូតដល់ល្ពៅឆ្អិន
- ដាក់ជីវ៉ាន់ស៊ុយពីលើជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។
មុខម្ហូបប្រហាក់ប្រហែល: សម្លត្រលាចជាមួយត្រី
No Comments