Recipes

សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ

February 22, 2023  អាហារខ្មែរ Avatar
សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ

ផ្លែម្រះញ៉ត់សាច់បង្គាជាមួយត្រាវគឺជាសម្លដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនកម្ពុជា។ សម្លមួយប្រភេទនេះមានរសជាតិល្វីងបន្តិចប៉ុន្តែវានៅតែពេញនិយមសម្រាប់ប្រជាជនកម្ពុជាទូទៅ។​ តាមធម្មជាតិម្រះកាន់តូច កាន់តែល្វីង កាលណាម្រះល្វីងខ្លាំងពេកសូម្បីដែលអ្នកចូលចិត្តម្រះក៏ពិបាកបរិភោគដែរ។ ដើម្បីកាត់បន្ថយជាតិល្វីងរបស់ម្រះ អ្នកត្រូវត្រាំម្រះក្នុងទឹកអំបិលរួចទុកចោលមួយសន្ទុះមុនយកមកដាំស្លរ កាលធ្វើបែបនេះនឹងធ្វើឲ្យជាតិល្វីងរបស់ម្រះនឹងកាត់បន្ថយមួយចំនួនធំ។

គ្រឿងផ្សំ

បង្គាបកសំបករួចវះសម្អាតនិងកិនឲ្យម៉ត់ចំនួន២ខាំកន្លះ
ម្សៅពោតចំនួនកន្លះស្លាបព្រា
ទឹកត្រីចំនួន១ស្លាបព្រា
ម្រេចចំនួនកន្លះស្លាបព្រាតូច
មីសួរត្រាំទឹកឲ្យទន់រួចកាន់ជាកង់ៗចំនួន១ដុំ
ម្រះធំល្មមចំនួន២ផ្លែ
ទឹកចំនួន៦កែរ
មើមត្រាវកាត់ជាដំុតូចៗចំនួន១មើម
ទឹកត្រីចំនួន១ស្លាបព្រា
អំបិល១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា

របៀបធ្វើ

  1. នៅក្នុងកូនចានលាយបង្គាជាមួយម្សៅពោត ទឹកត្រី ម្រេច  មីសួរនិងខ្ទឹមបារាំងរួចច្របល់ចូលគ្នាឲ្យស៊ប់ហើយលើកទុកម្ខាង
  2. កាត់ផ្លែម្រះជាពីររួចហើយខ្វេះយកគ្រាប់និងស្នូរចេញរួចលាងទឹកឲ្យស្អាត
  3. ចាប់ផ្តើមញ៉ត់គ្រឿងសាច់បង្គាចូលទៅក្នុងម្រះរួចហើយទុកនៅម្ខាង
  4. នៅក្នុងឆ្នាំងធំល្មម ដាក់ម្រះដែលញ៉ត់គ្រឿងរួចជាមួយមើមក្តាតនិងទឹករួចហើយក្របគំរបឆ្នាំងស្ងោររហូតដល់ម្រះផុយនិងឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្ករ
  6. ដាក់ស្លឹកខ្ទឹមដែលហាន់រួចនិងម្រេចជាការស្រេច

កត់សម្គាល់

ផ្លែម្រះញ៉ត់សាច់បង្គាជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។

មុខម្ហូបប្រហាក់ប្រហែល: សម្លដំឡូងជ្វាពណ៏ស្វាយ

Prep

29 min

Cook

30 min

Rate

95%

Favorite

No Comments

    Leave a Reply