Recipes

សម្លម្នាស់កន្ទុយគោ

February 16, 2023  អាហារខ្មែរ Avatar
សម្លម្នាស់កន្ទុយគោ

សម្លម្នាស់កន្ទុយគោគឺជាម្ហូបមួយមុខដែលប្រជាជនខ្មែរចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិឆ្ងាញ់ហើយងាយស្រួលចម្អិនព្រមទាំងសំបូរទៅដោយជីវជាតិសម្រាប់ទ្រទ្រង់រាងកាយមនុស្ស។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសហាន់ចំនួន៤ក្លែប
កន្ទុយគោចំនួន 0.9 kg
ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១
ស្ករចំនួន១ស្លាបព្រា
ទឹកចំនួន៧កែវ
ម្នាស់កាត់ជាដុំចំនួន១ចំហៀង
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
ស្លឹកខ្ទឹមហាន់ចំនួន១កូនចាន
ម្អមនិងជីហាន់ចំនួន១កូនចានតូច
ម្ទេសហាន់ចំនួន២ផ្លែឬដាក់តាមចំណងចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស រួចបំពងរហូតដល់វាប្រែពណ៌ត្នោតបន្ទាប់ស្រង់យកខ្ទឹមសចេញពីខ្លាញ់ដាក់ក្នុងកូនចានរួចទុកនៅម្ខាង
  3. ដាក់កន្ទុយគោ ខ្ទឹមបារាំង អំបិលចូលក្នុងទឹកក្តៅបន្ទាប់កូរឱ្យស៊ប់
  4. ដាក់ទឹកចូលក្នុងឆ្នាំងហើយចម្អិនរហូតដល់កន្ទុយគោឆ្អិនល្អ
  5. ដាក់ម្នាស់ចូលបន្ទាប់ស្ងោរហូតដល់ទឹកពុះម្តង
  6. ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
  7. ដាក់ខ្ទឹមបំពង ខ្ទឹមបារាំង ជីនិងម្ទេស

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: ខការីកន្ទុយគោ

Prep

30 min

Cook

30 min

Rate

95%

Favorite

No Comments

    Leave a Reply