Recipes

សម្លម្ជូរម្នាស់ជាមួយបង្គា

February 23, 2023  អាហារខ្មែរ Avatar
សម្លម្ជូរម្នាស់ជាមួយបង្គា

សម្លម្ជូរបង្គាមានរសជាតិ ផ្អែម ជូរ ហិរនិងទឹកសម្លមានរសជាតិបង្គាឆ្ងាញ់ពិសារម៉្យាងដែលប្រជាជនកម្ពុជាស្ទើរគ្រប់តំបន់និយមបរិភោគតាមគ្រួសារនិមួយៗ ពេលអ្នកចំអិនសម្លមួយមុខនេះ ចំណុចសំខាន់បំផុតនៅពេលភ្លក់រសជាតិម្តងៗ អ្នកត្រូវប្រើមាត់ដោយផ្ទាល់​ ប្រសិនបើអ្នកចូលចិត្តផ្អែមអ្នកត្រូវដាក់ស្ករថែមហើយប្រសិនជាអ្នកចូលចិត្តជូរអ្នកអាចដាក់ម្សៅអំបិលថែមឬដាក់អំបិលទុំក៏បាន។

គ្រឿងផ្សំ

ប្រេងឆាចំនួន១ស្លាបព្រា
ខ្ទឹមសហាន់រួចចំនួន២ក្លែប
ទឹកចំនួន៤កែវ
ម្នាស់ចំនួន១ចំហៀងឬម្នាស់កំប៉ុងក៏បាន
ម្សៅស៊ុបអំពិលចំនួនកន្លះដុំឬដាក់តាមចំណង់ចំណូលចិត្ត
ស្ករចំនួន២ស្លាបព្រា
ទឹកត្រីចំនួន២ស្លាបព្រា
បង្គាបកសំបករួចនិងវះសម្អាតរួចចំនួន២ខាំកន្លះ
មើមស្ពៃ (Asian rhubarb) បកសំបករួចហាន់ជាដុំចំនួន២បាច់
ប៉េងប៉ោះចំនួន១​ ហាន់ជាបន្ទះៗ
សណ្តែកបណ្តុះចំនួន១កូនចាន
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចាន
ម្អម ជី ដែលហាន់រួចចំនួន១កូនចានតូច
ម្ទេសចំនួន២ផ្លែ

របៀបធ្វើ

  1. កំដៅកូនឆ្នាំងខ្ទះនៅលើចង្ក្រាននៅពេលខ្ទះក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសចូលរួចបំពងរហូតដល់វាឡើងពណ៍ត្នោតហើយដួសឡើងដាក់ម្ខាង។
  2. ដាក់ទឹកនិងម្នាស់ចូលក្នុងកូនឆ្នាំងរួចស្ងោរហូតដល់ទឹកពុះ
  3. ថែមគ្រឿងដោយដាក់ម្សៅអំពិលជូរឬដាក់អំពិលទុំ ស្ករនិងទឹកត្រី
  4. ដាក់បង្គានិងមើមបន្លែ (Asian rhubarb) ចូលទៅក្នុងទឹកសម្លហើយកូរឲ្យស៊ុបរួចស្ងោរហូតដល់ទឹកពុះ
  5. ដាក់ប៉េងប៉ោះនិងសណ្តែកបណ្តុះរួចច្របល់ឲ្យស៊ប់
  6. ដាក់ស្លឹកខ្ទឹម ម្អម ជីអង្កាមនិងម្ទេស
  7. ចាក់ខ្ទឹមបំពងចូលក្នុងឆ្នាំងសម្លជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ហើយប្រជាជនខ្មែរភាគច្រើនចិត្តរសជាតិជូរបន្តិច ចំពោះអ្នកចូលចិត្តហិរអាចដាក់ម្ទេសថែម។

មុខម្ហូបប្រហាក់ប្រហែល: សម្លការីបង្គាជាមួយតៅហ៊ូ

Prep

29 min

Cook

29 min

Rate

97%

Favorite

No Comments

    Leave a Reply