សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូក

សម្លម្ជូរម្នាស់ជាមួយឆ្អឹងជំនីជ្រូកមានរសជាតិផ្អែមបន្តិច ជូរបន្តិច ហិលបន្តិច រួមជាមួយរសជាតិសាច់ជ្រូកបន្តិចធ្វើឲ្យសម្លកាន់តែឆ្ងាញ់ពិសារ ជាពិសេសទៅទៀតវាងាយស្រួលចំអិនហើយជាទីពេញនិយមសម្រាប់ប្រជាជនទូទៅ។
ចំណាំ៖ ផ្លែម្នាស់ គឺជាប្រភេទផ្លែឈើ រសជាតិឆ្ងាញ់បំផុត ប្រចាំតំបន់ត្រូពិច ជាយូរមកហើយ។ វាមិនត្រឹមតែ មានរសជាតិខុសប្លែកពីផ្លែឈើដទៃប៉ុណ្ណោះទេ វាក៏ត្រូវបាន គេមើលឃើញពី អត្ថប្រយោជន៍សម្រាប់សុខភាព ដ៏អស្ចារ្យជាច្រើនផងដែរ។ ផ្លែម្នាស់ អាចទទួលទាន ទាំងស្រស់ៗ យកទៅចំអិន និងពិសាជាទឹកផ្លែឈើទៀតផង។
គ្រឿងផ្សំ
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសជំនួន៤ក្លែប | ||
ឆ្អឹងជំនីជ្រូកចំនួន៧កន្លះ | ||
ស្លឹកគ្រៃចំនួន២ស្លាបព្រា | ||
អំបិលចំនួនកន្លះស្លាបព្រា | ||
ម្រេចចំនួនកន្លះស្លាបព្រាតូច | ||
ម្នាស់កំប៉ុងចំនួន១កំប៉ុងឬម្នាស់ស្រស់ចំនួន១ចំហៀង | ||
ស្លឹកក្រូចសើចចំនួន២សន្លឹក | ||
ទឹកចំនួន៥កែវ | ||
ក្តាតបកសំបកហើយចិតជាកង់ៗចំនួន២ដើម | ||
សណ្តែកបណ្តុះចំនួន១កូនចាន | ||
ប៉េងប៉ោះហាន់ជាកង់ៗចំនួន១ | ||
ម្សៅស៊ុបអំពិលឬអំពិលទំុចំនួន១ស្លាបព្រា | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន២ស្លាបព្រា | ||
ជីម្អមនិងជីរណាចំនួន១កូនចានតូច | ||
ម្ទេសចិញ្ចាំចំនួន២ស្លាបព្រា |
របៀបធ្វើ
- កំដៅឆ្នាំងសម្លហើយដាក់ប្រេងឆានិងខ្ទឹមសចូលពេលឆ្នាំងឡើងក្តៅ
- បំពងខ្ទឹមសរហូតដល់ខ្ទឹមឡើងពណ៌ត្នោតរួចស្រង់ខ្ទឹមដាក់ម្ខាង
- ដាក់ឆ្អឹងជំនីជ្រូក ស្លឹកគ្រៃ អំបិលនិងម្រេចចូលក្នុងឆ្នាំងសម្លរួចកូរឲ្យស៊ប់
- ដាក់ម្នាស់ ស្លឹកក្រូចសើចនិងទឹករួចហើយចំអិនរហូតដល់ឆ្អឹងជំនីជ្រូកផុយឆ្អិនល្អ
- ដាក់ក្តាត សណ្តែកបណ្តុះនិងប៉េងប៉ោះចូល
- ថែមគ្រឿងដោយដាក់ម្សៅស៊ុបអំពិលឬអំពិលទុំ ស្ករនិងទឹកត្រីហើយច្របល់ឲ្យស៊ប់ល្អ
- ដាក់ជីស្រស់ ម្ទេសនិងខ្ទឹមបំពងចូលជាការស្រេច
កត់សម្គាល់
សម្លម្ជូរម្នាស់ឆ្អឹងជំនីជ្រូកគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។
មុខម្ហូបប្រហាក់ប្រហែល: សម្លង៉ាំង៉ូវជ្រូកខ្វៃ
No Comments