Recipes

សម្លម្ជូរផ្លែស្ពឺសាច់គោ

February 16, 2023  អាហារខ្មែរ Avatar
សម្លម្ជូរផ្លែស្ពឺសាច់គោ

សម្លម្ជូរផ្លែស្ពឺសាច់គោគឺជាម្ហូបដែលប្លែកមុខដែលប្រជាជននៅតាមជនបទនិយមចម្អិនបរិភោគ វាមានរសជាតិឆ្ងាញ់ពិសេសនិងងាយស្រួលចម្អិន។

ផ្លែស្ពឺមានរសជាតិជូរហើយវាផ្លែឈើដែលអាចបរិភោគជាបង្អែមបាន ជាទូទៅប្រជាជននៅតាមជនបទចូលចិត្តយកផ្លែស្ពឺមកស្លជាមុខសម្លម្ជូរឬធ្វើជាឱសថក៏បានព្រោះសំបូរទៅវីតាមីនជាច្រើនប្រភេទដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
សាច់គោកាត់ជាដុំចំនួន 0.5 kg
ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ទឹកចំនួន៥កែវ
ផ្លែស្ពឺចិតសំបកចេញហើយជាបន្ទះៗចំនួន២ផ្លែ
ស៊ុបខ្នររសជាតិអំពិលចំនួន១ស្លាបព្រា
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន២ស្លាបព្រា
ប៉េងប៉ោះហាន់ជាបន្ទះៗចំនួន១
សណ្តែកបារាំងចំនួន 0.12 kg
ស្លឹកខ្ទឹមចំនួន១កូនចានតូច
ជីនិងម្អមហាន់ចំនួន១កូនចានតូច
ម្ទេសចំនួន២ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្លឱ្យក្តៅ ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆានិងខ្ទឹមសរួចបំពងរហូតដល់ខ្ទឹមសប្រែពណ៌ទៅជាពណ៌ត្នោតបន្ទាប់មកដួសខ្ទឹមបំពងចេញពីខ្លាញ់ដាក់ក្នុងកូនចានហើយទុកនៅម្ខាង
  2. ដាក់សាច់គោនិងស្លឹកគ្រៃក្នុងខ្លាញ់ដែលនៅក្នុងឆ្នាំងរួចច្របល់ឱ្យស៊ប់
  3. ដាក់អំបិលនិងម្រេចចូល
  4. រួចដាក់ទឹកនិងស្លរហូតដល់សាច់ឆ្អិន
  5. ដាក់ផ្លែស្ពឺចូលក្នុងសម្ល
  6. ថែមគ្រឿងដោយដាក់ដុំស៊ុបខ្នររសជាតិអំពិល ទឹកត្រីនិងស្ករ
  7. ដាក់ប៉េងប៉ោះសណ្តែកបារាំងហើយច្របល់ឱ្យល្អ
  8. ដាក់ស្លឹកខ្ទឹម ជី ខ្ទឹមបំពងនិងម្ទេចជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្ជូរត្រកួនសាច់គោ

Prep

30 min

Cook

30 min

Rate

95%

Favorite

No Comments

    Leave a Reply