Recipes

សម្លម្ជូរផ្លែស្ពឺជាមួយត្រី

February 24, 2023  អាហារខ្មែរ Avatar
សម្លម្ជូរផ្លែស្ពឺជាមួយត្រី

សម្លម្ជូរផ្លែស្ពឺគឺជាសម្លម្ជូរម្យ៉ាងដែលប្រជាជនខ្មែរបរិភោគតាមជនបទ បច្ចប្បន្នមិនសូវឃើញអ្នកនៅទីក្រុងចំអិនទេ។ ម្ហូបខ្មែរមួយបែបនេះប្រើអំបិលទុំដើម្បីបន្លែមរសជាតិជូរ អ្នកក៏អាចប្រើម្សៅស៊ុបអំពិលជំនួសក៏បានពីព្រោះវាងាយស្រួលហើយស្រួលចំអិននិងមានរសជាតិឆ្ងាញ់ដូចគ្នា។

ចំណាំ៖ ផ្លែស្ពឺ គឺជាផ្លែ​ឈើ​ដែល​មាន​ប្រភព​មក​ពី​ឧបទ្វីប​ម៉ាឡេ ហើយ​ត្រូវ​បាន​ប្រទេស​ផ្សេង​ទៀត​​យក​មក​ដាំ​ដូច​ជា សហរដ្ឋ​អាមេរិច​ខាង​ត្រូង, តំបន់​អាស៊ីអាគ្នេយ៍, ការ៉ាអីព និង​អាមេរិច​ឡាទីន។​ ផ្លែឈើប្រភេទនេះ មាន​ពណ៍​ក្រហម​នៅ​ពេល​ដែល​វា​ទុំ ហើយ​វាមាន​រសជាតិ​ជួរ និង​ផ្អែម​លា​យ​ឡំគ្នា​ ដោយ​រស​ជាតិ​របស់​វា​ប្រហាក់​ប្រហែល ​និង​ទំពាំង​បាយ​ជូរ​, ផ្លែព័រ និង​ក្រូច​ដែរ។

គ្រឿងផ្សំ

ប្រេងឆា១ស្លាព្រាបាយ
ខ្ទឹមសហាន់រូចចំនួន១ក្លែប
ស្លឹកគ្រៃស្រស់ឬគ្រាមក៏បានចំនួន១ស្លាបព្រា
ទឹក៤កែវ
ត្រីអណ្តែងឬត្រីប៉ាសា (filet basa) ចំនួន៥ខាំ (កន្លះគីឡូ) លាងជម្រះទឹកឲ្យស្អាតហើយកាត់ជាកង់
ផ្លែស្ពឺហាន់ជាបន្ទះៗចំនួន២ផ្លែ
ស្ពៃសែឡឺរី (Stalks celery) ចំនួន២គុម្ព
ម្សៅស៊ុបអំពិលឬអំពិលទុំចំនួន១
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករសចំនួន២ស្លាបព្រា
ប៉េងប៉ោះហាន់ជាដំុៗចំនួន២ផ្លែ
ស្លឹកខ្ទឹមចំនួន២គុម្ព
ជីម៉ាអមចំនួន២​ឬ៣ដើម
ម្ទេសហាន់ដាក់តាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ស្លឹកគ្រៃចូលចំនួនពីរបីនាទីរួចដាក់ទឹកចូលហើយដាំរហូតដល់ទឹកពុះ
  3. ដាក់ត្រី ផ្លែស្ពឺ ស្ពៃសែឡឺរី (celery) ចូលទៅក្នុងទឹកក្តៅ កូរហើយស្ងោររហូតដល់ត្រីឆ្អិន
  4. ថែមរសជាតិដោយដាក់ម្សៅស៊ុបអំពិល ទឹកត្រី ស្ករស ប៉េងប៉ោះ រួចកូរឲ្យស៊ប់
  5. រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេសជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លម្ជូរត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមអំពិលទុំ ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្ជូរត្រកួនជាមួយត្រី

Prep

30 min

Cook

30 min

Rate

97%

Favorite

No Comments

    Leave a Reply