Recipes

សម្លម្ជូរត្រីជាមួយសណ្តែកបន្តុះ

February 24, 2023  អាហារខ្មែរ Avatar
សម្លម្ជូរត្រីជាមួយសណ្តែកបន្តុះ

សម្លម្ជូរត្រីគឺជាសម្លម្យ៉ាងដែលមានរសជាតិផ្អែម ជូរ ហិលនិងរសជាតិត្រីផ្សំគ្នាយ៉ាងឆ្ងាញ់ពិសាររបស់ជនជាតិខ្មែរ។​ ប្រជាជនខ្មែរគ្រប់រូបស្គាល់នូវមុខម្ហូបដ៏មានឈ្មោះល្បីនិងមានឱជារសឆ្ងាញ់នេះ មិនថាអ្នករស់នៅដល់ទីតំបន់ណានោះទេ។

គ្រឿងផ្សំ

ប្រេងឆា១ស្លាព្រា
ខ្លឹមសចិញ្ចាំរួចចំនួន២ក្លែប
ស្លឹកគ្រៃហាន់រួចចំនួនកន្លះកែវ
ទឹកចំនួន៦កែវ
ត្រីអណ្តែងឬត្រីផ្សេងក៏បានចំនួន១ ប្រហែល៥ខាំ លាងសម្អាតហើយកាត់ជាកង់ៗ
ម្នាស់មួយចំហៀង
ពោតបារាំងស្រស់ចំនួន២ខាំកន្លះ
ស្ពៃស្តក់សែឡឺរី (Stalk celery) ហាន់រួចចំនួន១បាច់តូច
ក្តាត​ (taro stalk) ចំនួន២ដើម
អំពិលទំុឬម្សៅអំពិលចំនួន១ស្លាបព្រាកន្លះ
ស្ករចំនួន៣ស្លាបព្រា
ទឹកត្រីចំនួន២ស្លាបព្រា
អំបិលចំនួនកន្លះស្លាបព្រា
ប៉េងប៉ោះចំនួន២ផ្លែ
សណ្តែកបន្តុះចំនួន១ខាំកន្លះ
ជី​វ៉ានស៊ុយ ម្អម ជី​ ជីរណា ហាន់រួចចំនួន១កូនចាន
ស្លឹកខ្ទឹមហាន់រួចចំនួន១គុម្ព
ម្ទេសចំនួន២ផ្លែឬដាក់តាមការចូលចិត្ត

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងក្តៅល្មមដាក់ប្រេងឆាដើម្បីបំពងខ្លឹមសរហូតដល់ខ្លឹមប្រែពណ៍ទៅជាពណ៍ត្តោត រួចដួសដាក់ចានទុកម្ខាង។​ ដាក់ទឹកនិងស្លឹកគ្រៃកូរឲ្យស៊ប់ រួចស្ងោដល់ទឹកពុះ
  3. ដាក់ត្រី ម្នាស់ (ដាក់ទឹកម្នាស់ចូលផងប្រសិនជាប្រើម្នាស់កំប៉ុង) ចូលទឹកកំពុងពុះហើរស្ងោរហូតដល់ត្រីឆ្អិន។
  4. ដាក់ពោតបារាំង ជីវ៉ាស៊ុយ ក្តាតរួចកូរឲ្យស៊ប់ល្អ
  5. ថែមរសជាតិដោយដាក់អំពិលទុំឬម្សៅស៊ុបអំពិល ស្ករ ទឹកត្រី​និងអំបិល
  6. ដាក់ប៉េងប៉ោះនិងសណ្តែកបន្តុះកូរប្របល់បញ្ជូលគ្នា
  7. រួចដាក់ជីគ្រប់មុខពីលើ ស្លឹកខ្ទឹម ម្ទេសនិងខ្ទឹមបំពងជាស្រេច។

កត់សម្គាល់

ជាទូទៅសម្លម្ជូរត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តជូរអាចថែមអំពិលទុំ ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្ជូរផ្លែស្ពឺជាមួយត្រី

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply