Recipes

សម្លម្ជូរត្រកួនសាច់គោ

February 16, 2023  អាហារខ្មែរ Avatar
សម្លម្ជូរត្រកួនសាច់គោ

សម្លម្ជូរត្រកួនសាច់គោគឺជាអាហារពិសេសដែលប្រជាជនខ្មែរតាមជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ វាមានរសជាតិផ្អែមបន្តិច ជូរបន្តិចនិងហិរបន្តិច សម្រាប់អ្នកចូលចិត្តប្រហុកអាចដាក់តាមការចូលចិត្តបាន។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសចំនួន៣ក្លែប
ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច
សាច់គោហាន់ជាបន្ទះចំនួន 0.25 kg
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ស្ករចំនួន១ស្លាបព្រា
ទឹកចំនួន៤កែវ
ស្លឹកក្រូចសើចចំនួន២សន្លឹក
ត្រកួនកាត់ប្រវែងប្រហែលមួយថ្នាំងដៃចំនួន១បាច់
ទឹកអំពិលទុំចំនួន២ស្លាបព្រា
ទឹកត្រីចំនួន២ស្លាបព្រា
ជីនិងម្អមហាន់ចំនួន១កូនចាន
ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត
ប្រហុកចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមសនិងស្លឹកគ្រៃហើយច្របល់ឱ្យល្អ
  3. ដាក់សាច់គោ អំបិលនិងស្ករហើយកូរឱ្យល្អ
  4. ដាក់ទឹកនិងស្លឹកក្រូចសើចហើយចម្អិនរហូតដល់ទឹកពុះ
  5. ដាក់ត្រកួនចូលទៅក្នុងទឹកកំពុងពុះ
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកអំពិលទុំនិង​ប្រហុករួចកូរឱ្យស៊ប់
  7. ដាក់ជីនិងម្ទេសចូល
  8. ស្រង់យកស្លឹកក្រូចសើចចេញជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លការីស្វាយសាច់គោ

Prep

30 min

Cook

30 min

Rate

90%

Favorite

No Comments

    Leave a Reply