Recipes

សម្លមើមត្រាវជាមួយបង្គា

February 22, 2023  អាហារខ្មែរ Avatar
សម្លមើមត្រាវជាមួយបង្គា

សម្លមើមត្រាវជាមួយបង្គាគឺជាអាហារមួយដែលពេញនិយមមិនថាប្រជាជននៅតាមទីជនបទឬទីប្រជំុជនតែងតែចូលចិត្តគ្រប់ៗគ្នា វាគឺម្ហូបដែលងាយស្រួលចំអិនហើយសាមញថែមទាំងមានរសជាតិឆ្ងាញ់ពិសារ។

ចំណាំ៖ នៅក្នុង​មើមត្រាវ ​មាន​សារធាតុ​សរសៃ ​ដែលវាជួយដល់ការរំលាយ​អាហារ ក៏ដូចជា​រក្សា​ លំនឹង​មាន​ច្រើន​ជាង​ដំឡូង បារាំង​ជិត​៣​ដង​។​បន្ថែម​ពីលើ​នេះ​ទៀត សារធាតុ​សរសៃ​ ក៏​អាច​ធ្វើឱ្យ​អ្នក​ទទួល​ទាន​ឆ្អែត​បានយូរ តែ​មាន​កាឡូរី​តិចតួច​។

គ្រឿងផ្សំ

ទឹក៥កែវ
មើមត្រាវចិតសំបកនិងកាត់ជាកង់តូចៗចំនួន៧ខាំ
បង្គាបកសំបកហើយនិងវះសម្អាតរួចចំនួន២ខាំកន្លះ
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួនកន្លះស្លាបព្រា
ម្រេចចំនួនកន្លះស្លាបព្រាតូច
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. Put taro root and water in a soup pot, cook till taro root tender.
  2. ដាក់មើមត្រាវនិងចាក់ទឹកចូលក្នុងឆ្នាំងរួចស្ងោររហូតដល់មើមត្រាវផុយនិងឆ្អិនល្អ
  3. ដាក់បង្គាហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ជាលក្ខណៈសាមញតាមគ្រួសារ វាងាយស្រួលចំអិននិងមានសារៈប្រយោជន៍ច្រើនដល់រាងកាយ។

មុខម្ហូបប្រហាក់ប្រហែល: សម្លននោងជាមួយបង្គា

Prep

30 min

Cook

29 min

Rate

96%

Favorite

No Comments

    Leave a Reply