Recipes

សម្លផ្លែស៊ូសាច់មាន់

February 16, 2023  អាហារខ្មែរ Avatar
សម្លផ្លែស៊ូសាច់មាន់

សម្លផ្លែស៊ូសាច់មាន់គឺមុខម្ហូបដែលងាយស្រួលចម្អិនហើយមានឱជារសឆ្ងាញ់ពិសេសដែលប្រជាជនទូទៅចូលចិត្តចម្អិនសម្រាប់បរិភោគប្រចាំថ្ងៃ។

គ្រឿងផ្សំ

ទឹកចំនួន៤កែវ
សាច់មាន់កាត់ជាដុំចំនួន 0.5 kg
ខ្ទឹមបារាំងហាន់ជាបន្ទះចំនួន១
ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន២ផ្លែ
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. Put water in a soup pot, cook till water bubbling.
  2. ដាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
  3. ដាក់សាច់មាន់និងខ្ទឹមបារាំងចូលក្នុងទឹកដែលកំពុងពុះរួចស្ងោរហូតដល់សាច់ឆ្អិនល្អ
  4. ដាក់ផ្លែស៊ូចូលរួចបន្តស្លោរហូតដល់ទឹកពុះម្តងទៀត
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  6. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លស្ពៃខៀវសាច់ជ្រូកខ្វៃ

Prep

15 min

Cook

30 min

Rate

96%

Favorite

No Comments

    Leave a Reply