Recipes

សម្លប្រហិតត្រីជាមួយម្នាស់

February 24, 2023  អាហារខ្មែរ Avatar
សម្លប្រហិតត្រីជាមួយម្នាស់

សម្លប្រហិតត្រីជាមួយម្នាស់គឺជាម្ហូបមួយដ៏ពេញនិយមហើយឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរ អាហារមួយប្រភេទនេះវាមានឱជារសឆ្ងាញ់ហើយងាយស្រួលចំអិន។

ម្នាស់គឺជាផ្លែមួយប្រភេទដែលមានអាយុការដាំដុះនៅអាស៊ីតាំងពីបុរាណមកម្ល៉េះឬគេនិយមហៅផ្លែនេះថាផ្លែភ្នែកមួយរយ។ ម្នាស់មានរសជាតិឆ្ងាញ់ពិសារទោះជាបរិភោគជាបង្អែមឬយកទៅដាំស្លរ។ ក្នុងប្រទេសកម្ពុជាផ្លែម្នាស់គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរតែងតែយកមកចំអិនជាអាហារ។

គ្រឿងផ្សំ

ប្រហិតត្រីចំនួន២ខាំកន្លះ
ស្លឹកខ្ទឹមចំនួនពីរគុម្ព
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករសចំនួន១ស្លាបព្រា
ម្រេចកន្លះស្លាបព្រា
ប្រេងឆាចំនួនកន្លះស្លាព្រា
ខ្ទឹមចិញ្ចាំមចំនួន២ក្លែប
ម្នាស់ហាន់ជាកង់ចំនួន១ជំំហៀងឬម្នាស់កំប៉ុងមួយកំប៉ុង
ទឹកចំនួន៤កែវ
អំបិលចំនួនកន្លះស្លាបព្រាកាហ្វេ
ជីវ៉ាន់ស៊ុយ និង ជីម៉ាអមហាន់រួចចំនួន១កូនចានតូច
ម្ទេសស្រស់ហាន់រួច ដាក់តាមចំណងចំណូលចិត្ត

របៀបធ្វើ

  1. ច្របាច់លាយប្រហិតត្រីជាមួយស្លឹកខ្ទឹម ទឹកត្រី ស្ករស ម្រេច និងប្រេងឆា ឲ្យស៊ប់ប្រហែល៥នាទីរួចធ្វើប្រហិតត្រីឲ្យមានរាងមូលៗប៉ុនមេដៃហើយទុកម្ខាង
  2. កំដៅឆ្នាំងសម្ល
  3. ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។
  4. ដាក់ម្នាស់ចូលរួចស្ងោររហូតដក់ទឹកពុះ
  5. ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនប្រហែល១០នាទី
  6. ដួសពពុះចេញពីឆ្នាំងសម្ល
  7. ថែមរសជាតិដោយដាក់ ទឹកត្រី ស្ករស និងអំបិលរួចកូរឲ្យស៊ប់
  8. រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច

កត់សម្គាល់

សម្លមួយប្រភេទនេះត្រូវបានគេនិយមបរិភោគជាមួយបាយ។ សម្រាប់អ្នកចូលចិត្តហិរអាចថែមម្ទេសបាន ហើយសម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករសថែម ទៅតាមចំណង់ចំណូលចិត្ត។

មុខម្ហូបប្រហាក់ប្រហែល: ស្ងោរជ្រក់ត្រីជាមួយក្រូចឆ្មារ

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply