សម្លបន្លែសាច់គោ

សម្លបន្លែសាច់គោជាមួយដំឡូង ឆៃថាវនិងស្ពៃក្តោបមានរសជាតិឆ្ងាញ់ពិសេសហើយងាយស្រួលចម្អិនដែលប្រជាជនខ្មែរនិយមចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។
គ្រឿងផ្សំ
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសហាន់ចំនួន៤ក្លែប | ||
ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ | ||
សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg | ||
ទឹកស៊ីអីវចំនួន១ស្លាបព្រា | ||
អំបិលចំនួន១ស្លាបព្រាកាហ្វេ | ||
ម្ទេសហាន់ចំនួន៣ផ្លែឬដាក់តាមចំណង់ចំណូលចិត្ត | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ទឹកចំនួន៥កែវ | ||
ទឹកប៉េងប៉ោះចំនួន១ស្លាបព្រា | ||
ស្ពៃសែឡឺរីហាន់ជាកង់ចំនួន១បាច់ | ||
ដំឡូងសឬក្រហមចិតសំបកហើកាត់ជាដុំចំនួន២ផ្លែ | ||
កូនការ៉ុតចំនួនចិតសំបករួចចំនួន១កូនចាន | ||
ឆៃថាវចិតសំបករួចហើយកាត់ជាដុំចំនួន១ | ||
ស្ពៃក្តោបកាត់ជាដុំចំនួន៤ចានតូច | ||
ទឹកត្រីចំនួន១ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រាកាហ្វេ |
របៀបធ្វើ
- កំដៅឆ្នាំងសម្ល
- ពេលឆ្នាំងសម្លហើយ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោរួចច្របល់ឱ្យល្អ
- ដាក់ទឹកស៊ីអីវ អំបិល ម្ទេសនិងម្រេច
- ដាក់ទឹក ទឹកប៉េងប៉ោះនិងស្ពៃសែឡឺរីរួចចម្អិនរហូតដល់សាច់គោឆ្អិនល្អ
- ដាក់ដំឡូង ការ៉ុតនិងឆៃថាហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
- ដាក់ស្ពៃក្តោបរួចបន្តចំអិនរហូតដល់ស្ពៃក្តោបឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ ទឹកត្រីនិងស្ករជាការស្រេច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយក្តៅ វាជាមុខម្ហូបដែលប្រជាជននៅជនបទចូលចិត្តបរិភោគប្រចាំថ្ងៃ។
មុខម្ហូបប្រហាក់ប្រហែល: ខសាច់គោឆៃថាវ
No Comments