សម្លបន្លែប្រហិតសាច់ជ្រូក

សម្លខ្មែរប្រហិតសាច់ជ្រូក ហ្ហុង ដំឡូងនិងការ៉ុតមានរសជាតិឆ្ងាញ់ពិសេសទោះជាបរិភោគជាមួយបាយឬនំប៉័ងក៏ដោយ លើសពីនេះវាមានសារធាតុសំខាន់ៗជាច្រើនសំរាប់ទ្រទ្រង់រាងកាយហើយងាយស្រួលចម្អិនទៀតផង។
គ្រឿងផ្សំ
សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg | ||
ទឹកត្រីចំនួន១ស្លាបព្រា | ||
ស្ករចំនួន១កូនស្លាបព្រាតូច | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ខ្ទឹមបារាំងហាន់ជាដុំចំនួនកន្លះផ្លែ | ||
ទឹកចំនួន៥កែវ | ||
ការ៉ុតកាត់ជាដុំចំនួន១ផ្លែ | ||
ដំឡូងបកសំបករួចហាន់ជាដុំចំនួន២ផ្លែ | ||
ល្ហុងធំល្មមចិតសំបកចេញរួចកាត់ជាដុំចំនួនកន្លះផ្លែ | ||
ស្ពៃសែឡឺរីហាន់រួចចំនួន១បាច់ | ||
ដុំស៊ុបខ្នរមាន់ចំនួន១ដុំ | ||
អំបិលចំនួន១ស្លាបព្រាកាហ្វេ | ||
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច |
របៀបធ្វើ
- ក្នុងកូនចានតូច លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងរួចលុញធ្វើជាដុំប្រហិតតូចៗ
- ដាក់ទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ដាក់ប្រហិត ការ៉ុត ដំឡូង ល្ហុង ស្ពៃសែឡឺរី (celery) និងដុំស៊ុបខ្នរមាន់ចូលក្នុងដែលកំពុងពុះ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លប្រហិតសាច់ជ្រូកបន្លែនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
មុខម្ហូបប្រហាក់ប្រហែល: សម្លល្ពៅប្រហិតសាច់ជ្រូកចិញ្ចាំ
No Comments