សម្លននោងជាមួយបង្គា

ននោងគឺបន្លែមួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំតាំងពីយូរលង់ណាស់មកហើយ វាមានរាងដូចផ្លែត្រសក់ប៉ុន្តែវាធំជាងបន្តិចហើយវាងាយស្រួលដាំ ហើយឆាប់ទទួលបានផលផងដែរ។ក្នុងនោះផ្លែននោងមានច្រើនប្រភេទណាស់ ហើយវាមានអត្ថប្រយោជន៏ដូចជា៖
វាជួយព្យាបាលជំងឺក្អក បើអ្នកឈឺសរសៃ អ្នកអាចយកវាទៅច្របាច់យកទឹក បន្ទាប់មក យកទៅកម្តៅ ដើម្បីយកទឹកវាមកផឹកកុំឲ្យលើសពី ១០០ មីលីលីត្រ ក្នុងមួយថ្ងៃ។ ក្រោយពេលអ្នកសម្រាលកូនរួច អ្នកគ្មានទឹកដោះឱ្យកូនបៅ អ្នកអាចយកជើងជ្រូក ទៅដាំជាមួយននោងបាន នោះអ្នកនឹងមានទឹកដោះឱ្យកូនបៅ។ បើសិនជាអ្នកឈឺបំពង់ក អ្នកអាចយកវាច្របាច់យកទឹក បន្ទាប់មក លាយជាមួយស្ករ អ្នកអាចផឹកមួយថ្ងៃ មួយស្លាបព្រា។
គ្រឿងផ្សំ
បង្គាដែលបកសំបករួចហើយវះសម្អាតហើយចំនួន២ខាំកន្លះ | ||
អំបិលចំនួនកន្លះស្លាបព្រា | ||
ម្រេចចំនួនកន្លះស្លាបព្រាតូច | ||
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច | ||
ទឹក៤កែវ | ||
ននោងបកសំបករួចហើយហាន់ជាកង់ៗតូចចំនួន៩ខាំ | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
ស៊ុតក្រឡុកចំនួន១ |
របៀបធ្វើ
- នៅក្នុងកូនចាន ដាក់បង្គានិងអំបិល ម្រេចនិងស្លឹកខ្ទឹមច្របល់ចូលគ្នាឲ្យស៊ប់រួចទុកម្ខាង
- ចាក់ទឹកចូលឆ្នាំងសម្លហើយដាំរហូតដល់ទឹកពុះ
- ដាក់ននោងហើយចំអិនរហូតននោងទន់ឆ្អិនល្អ
- ដាក់បង្គាដែលគ្រឿងស្រាប់ហើយចំអិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
- ថែមគ្រឿងដោយដាក់ទឹកត្រីនិងស្ករ
- ដាក់សុ៊តចូលក្នុងទឹកដែលកំពុងពុះហើយកូរស៊ុតឲ្យបែកស៊ប់
កត់សម្គាល់
ជាទូទៅគេនិយមបរិភោគជាមួយបាយហើយវាជាអាហារដ៏សាមញប្រចាំថ្ងៃដែលប្រជាជនមិននៅតាមជនបទឬទីក្រុងនិយមចូលចិត្ត។
មុខម្ហូបប្រហាក់ប្រហែល: សម្លស្ពៃយូឆយជាមួយប្រហិតបង្គា
No Comments