សម្លទំពាំងដំឡូងសាច់ជ្រូក

សម្លទំពាំងដំឡូងសាច់ជ្រូកគឺជាមុខម្ហូបម៉្យាងដែលមានរសជាតិពិសេសនិងងាយស្រួលចម្អិន ហើយវាសំបូរដោយសារធាតុសំខាន់ជាច្រើនមុខដែលមានប្រយោជន៍ដើម្បីទ្រទ្រង់រាងកាយ។
គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន 0.45 kg | ||
ទំពាំងកំប៉ុងចំនួន១កំប៉ុងឬទំពាំងស្រស់ក៏បាន | ||
ដំឡូងមីកាត់ជាដុំចំនួន 0.45 kg | ||
ខ្ទឹមបារាំងហាន់ស្តើងចំនួន១ | ||
ទឹកចំនួន៥កែវ | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រាកាហ្វេ | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ជីរណាហាន់រួចចំនួន១កូនចាន |
របៀបធ្វើ
- ដាក់ឆ្អឹងជំនីជ្រូក ទំពាំង ដំឡូងមី ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់ឆ្អឹងជំនីនិងដំឡូងមីឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកជីរណាហាន់រួចជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
មុខម្ហូបប្រហាក់ប្រហែល: សម្លស្លឹកងុបសាច់ជ្រូក
No Comments