Recipes

សម្លទំពាំងឆ្អឹងជំនីជ្រូក

February 19, 2023  អាហារខ្មែរ Avatar
សម្លទំពាំងឆ្អឹងជំនីជ្រូក

សម្លខ្មែរមួយមុខនេះស្លឡើងពីសាច់ជ្រូកនិងទំពាំងហើយវាមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងព្រមទាំងងាយស្រួលចម្អិនទៀតផង ជាទូទៅគេនិយមប្រើទំពាំងស្រស់ក្នុងការស្លសម្លនេះ។

ទំពាំង​គឺជា​អាហារ​ដែល​មាន​ប្រភព និង​ត្រូវ​បាន​គេ​បរិភោគ​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​ជា​ច្រើន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ថ្មី​ៗ​នេះ​វា​ក៏​មាន​តម្រូវការ​ជា​ច្រើន​នៅ​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ ។ ទំពាំង​ត្រូវ​បាន​គេ​ស្គាល់​ដោយសារ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​របស់​វា ។

គ្រឿងផ្សំ

ទឹកចំនួន៤កែរ
ឆ្អឹងជំនីជ្រូកកាត់ជាកង់ៗចំនួន 0.25 kg
ទំពាំងហាន់ជាបន្ទះស្តើងៗចំនួន 0.45 kg
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចំនួន១កូនចានតូច

របៀបធ្វើ

  1. Boil water in a soup pot.
  2. ដាំទឹកក្នុងឆ្នាំងសម្ល
  3. ពេលទឹកពុះដាក់សាច់ជ្រូកនិងទំពាំងចូលហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

មុខម្ហូបប្រហាក់ប្រហែល: សម្លទំពាំងដំឡូងសាច់ជ្រូក

Prep

30 min

Cook

30 min

Rate

93%

Favorite

No Comments

    Leave a Reply