Recipes

សម្លត្រាវសាច់ជ្រូក

February 21, 2023  អាហារខ្មែរ Avatar
សម្លត្រាវសាច់ជ្រូក

សម្លត្រាវនិងផ្លែស៊ូជាមួយសាច់ជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចម្អិនដែលប្រជាជនមិនថាតែនៅជនបទឬនៅទីក្រុងទេចូលចិត្តសឹងគ្រប់ៗគ្នា។

ផ្លែស៊ូគឺជាប្រភេទបន្លែមួយប្រភេទយើងអាចយកទៅធ្វើជាគ្រឿងផ្សំសម្រាប់បន្ថែមរសជាតិក្នុងមុខម្ហូបឲ្យកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ញោះទេ មិនតែប៉ុណ្ណោះវាថែមទាំងមានផ្ទុកនូវជាតិសរសៃ ដែលអាចជួយ
ក្នុងការបញ្ចេញ កាកសំណល់អាក្រក់ចេញពីក្នុងរាងកាយមនុស្សផងដែរ។

គ្រឿងផ្សំ

ទឹកចំនួន៤កែវ
សាច់ជ្រូកហាន់ស្តើងៗចំនួន 0.25​ kg
មើមត្រាវបកសំបកនិងកាត់ជាដុំចំនួន 0.45 kg
ផ្លែស៊ូចិតសំបករួចហាន់ជាដុំចំនួន១ផ្លែ
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១កូនស្លាបព្រាកាហ្វេ
អំបិលចំនួន១កូនស្លាបព្រាកាហ្វេ
ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច
ជីម្អមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាំទឹកក្នុងឆ្នាំងសម្លរហូតដល់ទឹកពុះ
  2. ដាក់សាច់ជ្រូកនិងត្រាវចូលទៅក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
  3. ដាក់ផ្លែស៊ូរួចស្ងោរហូតដល់ផ្លែស៊ូឆ្អិន ឧស្សាហ៏ដួសពពុះចេញពីឆ្នាំងសម្ល
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់ស្លឹកខ្ទឹមនិងម្អមចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លត្រាវផ្លែស៊ូនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

មុខម្ហូបប្រហាក់ប្រហែល: សម្លដំឡូងសាច់ជ្រូកចិញ្ចាំ

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply