Recipes

សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក

February 20, 2023  អាហារខ្មែរ Avatar
សម្លត្រសក់ស៊ូជីនីប្រហិតសាច់ជ្រូក

សម្លត្រសក់ស៊ូជីនី (Zucchini) ប្រហិតសាច់ជ្រូកចិញ្ចាំមានរសជាតិឆ្ងាញ់ពិសារណាស់ហើយងាយស្រួលចម្អិនថែមទៀត ប្រសិនបើអ្នកមិនពិសារសាច់ជ្រូក អ្នកអាចប្រើប្រហិតសាច់មាន់ឬសាច់ត្រីក៏បាន។

បន្លែត្រសក់ស៊ូជីនី (Zucchini) គឺជាបន្លែមួយប្រភេទដែលគេនិយមដាំតាំងពីដូនតាមកម្ល៉េះ វាជាបន្លែដែលគេអាចបរិភោគស្រស់ឬចម្អិនក៏បាន វាមានប្រភពដើមពីប្រទេសអ៊ីតាលីហើយវាសំបូរដោយវិតាមីនច្រើនប្រភេទ។

គ្រឿងផ្សំ

សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
ទឹកត្រីចំនួន១ស្លាបព្រាកាហ្វេ
ស្ករចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមចំនួន១កូនចានតូច
ទឹកចំនួន៤កែវ
បន្លែស៊ូជីនីចិតចំបកចេញរួចហាន់ជាដុំចំនួន 0.7 kg
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. នៅក្នុងកូនចាន​លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រី ស្ករ ម្រេចនិងខ្ទឹមបារាំងដើម្បីធ្វើជាប្រហិត បន្ទាប់ពីធ្វើប្រហិតរួចហើយលើកទុកម្ខាង
  2. ដាំទឹកក្តៅក្នុងឆ្នាំងសម្ល
  3. ដាក់ប្រហិតចូលក្នុងទឹកដែលកំពុងពុះ
  4. ពេលប្រហិតឆ្អិនហើយដាក់ត្រសក់ស៊ូជីនីចូល
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  6. ដាក់ជីចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

មុខម្ហូបប្រហាក់ប្រហែល: សម្លត្រលាចសាច់ជ្រូក

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply