សម្លត្រលាចសាច់ជ្រូក

សម្លត្រលាចសាច់ជ្រូកចិញ្ចាំនិងបង្គាមានរសជាតិពិសេសនិងងាយស្រួលចម្អិន វាជាមុខម្ហូបដ៏សាមញដែលប្រជាជនចូលចិត្តចម្អិនបរិភោគជាអាហារប្រចាំថ្ងៃ។
គ្រឿងផ្សំ
សាច់ជ្រូកចិញ្ចាំចំនួន ២៥ ក្រាម | ||
បង្គាបកសំបករួចហើយកិនចំនួយ២៥ក្រាម | ||
ម្រេចម៉ត់ចំនួនកន្លះស្លាបព្រាកាហ្វេ | ||
ទឹកត្រីមួយស្លាបព្រា | ||
ស្លឹកខ្ទឹម | ||
ទឹកចំនួន៤កែវ | ||
ត្រលាចហាន់ជាដុំចំនួយន ១០ក្រាម | ||
ស្កសចំនួយនមួយស្លាបព្រា | ||
អំបិលមួយស្លាបព្រាកាហ្វេ |
របៀបធ្វើ
- ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំ បង្គាចិញ្ចាំ ទឹកត្រី ម្រេចនិងខ្ទឹមបារាំងចូលគ្នារួចទុកម្ខាង
- ដាក់ទឹកចូលឆ្នាំងសម្លហើយស្ងោរហូតដល់ទឹកពុះ
- ពូតសាច់ចិញ្ចាំជាមួយស្លាបព្រាដើម្បីធ្វើជាប្រហិតហើយដាក់ចូលក្នុងទឹកដែលកំពុងពុះ បន្តធ្វើរហូតដល់អស់សាច់ចិញ្ចាំបន្ទាប់មកចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ដាក់ត្រលាចចូលហើយស្ងោរហូតដល់ត្រលាចឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
មុខម្ហូបប្រហាក់ប្រហែល: សម្លស្លឹកម៉ាឡាបាសាច់ជ្រូក
No Comments