សម្លត្រលាចជាមួយត្រី

សម្លត្រលាចដ៏ឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរផ្សំឡើយដោយជាពិសេសអំពីត្រលាចដែលជាបន្លែសំបូរបែបក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ី។ សម្លត្រលាចជាមុខម្ហូបដែលងាយស្រួលចំអិននិងមានតម្លៃថោកព្រមទាំងគ្រឿងផ្សំសំបូរស្ទើរគ្រប់ផ្ទះពីព្រោះប្រជាជានតាមជនបទស្ទើរគ្រប់ផ្ទះចូលចិត្តដាំត្រលាចសម្រាប់បរិភោគ។
គ្រឿងផ្សំ
ទឹកចំនួន៤កែវ | ||
ត្រីអណ្តែងចំនួន១ប្រហែល១គីឡូ លាងសម្អាតរួចកាត់ជាកង់ៗ | ||
ត្រលាច១ចិតសំបករួចហើយហាន់ជាដុំៗ | ||
អង្ករលីងកិនម៉ត់ចំនួន២ស្លាបព្រា | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព | ||
ចំនួនកន្លះស្លាបព្រាតូច |
របៀបធ្វើ
- ចាក់ទឹកចូលឆ្នាំងរួចដាំរហូតដល់ទឹកពុះបន្ទាប់មកដាក់ត្រីនិងត្រលាចចូលក្នុងទឹកដែលកំពុងពុះ ហើយស្លោរហូតដល់ត្រីឆ្អិនល្អ
- ថែមរសជាតិដោយដាក់អង្ករលីងកិនម៉ត់ ទឹកត្រីនិងស្ករ
- ដាក់ស្លឹកខ្ទឹមនិងម្រេចជាការស្រច
កត់សម្គាល់
ជាទូទៅសម្លប្រភេទគេនិយមបរិភោគជាមួយបាយ ប្រសិនជាអ្នកចូលចិត្តហិរអាចដាក់ម្រេចថែម។
មុខម្ហូបប្រហាក់ប្រហែល: ខត្រីជាមួយបន្លែ
No Comments