Recipes

សម្លត្រយូងចេកសាច់មាន់

February 16, 2023  អាហារខ្មែរ Avatar
សម្លត្រយូងចេកសាច់មាន់

សម្លស្ងោមាន់ត្រយូងចេកជាមួយខ្ទិះដូងគឺជាមុខម្ហូបមួយមុខសាមញហើយប្លែកដែលប្រជាជនចូលចិត្តចម្អិនជាអាហារប្រចាំថ្ងៃ។

ចំណាំ៖ ត្រយូងចេក មាន​ផ្ទុក​ទៅដោយ​ជាតិ​ដែក​។ ជាតិ​ដែក គឺជា​សារធាតុ​រ៉ែ​ដែល​ចាំបាច់ សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ ដូច្នេះ ការ​ញ៉ាំ​ត្រយូងចេក អាច​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ខ្វះ​គ្រាប់​ឈាម​បាន​។​

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសហាន់ចំនួ៤ក្លែប
ខ្ទឹមបារាំងតូចល្មមហាន់ជាបន្ទះៗចំនួន១ផ្លែ
សាច់មាន់កាត់ជាដុំតូចៗចំនួន 0.5 kg
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ខ្ទិះដូងចំនួនកន្លះកែវ
ទឹកចំនួន២កែវ
ត្រយូងចេកអាចយកផ្កាចេកចេញបានកាត់ជាដុំៗចំនួន១
ស្លឹកគ្រៃកាត់ប្រវែងប្រហែល១ចំអាមចំនួន១បាច់
ស្លឹកក្រូចសើចំនួន២សន្លឹក
ម្ទេសហាន់ចំនួន៤ផ្លែឬអាចដាក់តាមចំណង់ចំណូលចិត្ត
ប្រហុកចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល
  2. ពេលឆ្នាំងសម្លឆ្អិនហើយ​ ដាក់ប្រេងឆា ខ្ទឹមស​ខ្ទឹមបារាំងនិងសាច់មាន់ចូលរួចកូរឱ្យស៊ប់
  3. ដាក់ទឹកត្រី ស្ករ ម្រេច ខ្ទិះដូងនិងទឹកចូលរួចច្របល់ឱ្យស៊ប់
  4. ដាក់ត្រយូងចេក ស្លឹកគ្រៃ ស្លឹកក្រូចសើចនិងម្ទេសចូលហើយស្លោរហូតដល់សាច់ឆ្អិនល្អ
  5. ថែមគ្រឿងដោយដាក់ប្រហុកចូលជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។

មុខម្ហូបប្រហាក់ប្រហែល: ខសាច់មាន់ជាមួយដំឡូង

Prep

30 min

Cook

30 min

Rate

96%

Favorite

No Comments

    Leave a Reply