សម្លតៅហ៊ូសាច់មាន់

សម្លតៅហ៊ូសាច់មាន់និងស្ពៃបូកគោគឺជាអាហារសុខភាពហើយមានរសជាតិឆ្ងាញ់ ព្រមទាំងងាយស្រួលក្នុងការចម្អិន។
តៅហ៊ូត្រូវបានគេធ្វើឡើងពីសណ្តែកសៀងហើយវាមានប្រភពដើមពីប្រទេសចិន នៅក្នុងតៅហ៊ូសំបូរដោយជាតិប្រូតាអិន ជាតិដែក កាល់ស្យូមនិងវិតាមីនបេដែលមានសារសំខាន់ណាស់សម្រាប់ទ្រទ្រង់រាងកាយមនុស្ស។ ការសិក្សារាប់មិនអស់បានបង្ហាញថា ការបង្កើនការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិដូចជាតៅហ៊ូ អាចបន្ថយហានិភ័យនៃភាពធាត់ និងការស្លាប់ជារួមជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ វាក៏ជំរុញឲ្យយើងមានសុខភាពល្អ និងពង្រឹងសុខភាពសក់ បង្កើនថាមពល និងបញ្ចុះទម្ងន់ ។
គ្រឿងផ្សំ
ទឹកចំនួន៥កែវ | ||
សាច់មាន់កាត់ជាដុំចំនួន១ចំហៀង | ||
តៅហ៊ូកាត់ជាដុំតូចៗចំនួន២ដុំ | ||
ស្ពៃបូកគោកាត់ជាដុំៗចំនួន 0.5 kg | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
អំបិលចំនួន១ស្លាបព្រាកាហ្វេ | ||
ស្ករចំនួន១ស្លាបព្រា | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច |
របៀបធ្វើ
- ដាក់ទឹកចូក្នុងសម្លហើយដាំរហូតដល់ទឹកពុះ
- ដាក់សាច់មាន់រួចស្លោរហូតដល់សាច់មាន់ឆ្អិនល្អ
- ដាក់តៅហ៊ូនិងស្ពៅក្តោបចូល
- ថែមគ្រឿងដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច
- ដាក់ស្លឺកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសមលមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
មុខម្ហូបប្រហាក់ប្រហែល: សម្លស្ពៃយូឆយសាច់មាន់
No Comments