Recipes

សម្លតាំងហ៊ុនសាច់ជ្រូក

February 21, 2023  អាហារខ្មែរ Avatar
សម្លតាំងហ៊ុនសាច់ជ្រូក

សម្លតាំងហ៊ុនសាច់ជ្រូកនិងស្បែកជ្រូកបំពងមានរសជាតិឆ្ងាញ់ពិសេសរបស់ជនជាតិខ្មែរ ជាទូទៅម្ហូបមួយមុខនេះភាគច្រើនគេចំអិនសម្រាប់ទទួលទេវតាឆ្នាំថ្មីក្នុងរដូវចូលឆ្នាំ។

គ្រឿងផ្សំ

តាំងហ៊ុនចំនួន១កញ្ចប់
ស្បែកជ្រូកបំពងចំនួន១ខាំ
សាច់មាន់ចំនួន៥ខាំ
ទឹកចំនួន៥កែវ
សាច់ជ្រូកហាន់ស្តើងៗចំនួន២ខាំកន្លះ
ខ្ទឹមបារាំងហាន់ជាដុំចំនួន១
ការ៉ុងចិតសំបកចេញហើយកាត់ជាដុំចំនួន១
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួន១ស្លាបព្រាកាហ្វេ
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមចំនួន១កូនចានតូច
ជីហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ត្រាំតាំងហ៊ុននិងស្បែកជ្រូកបំពងជាមួយទឹកក្តៅល្មមក្នុងចានផ្សេងគ្នារហូតដល់វាទន់
  2. ស្រង់តាំងហ៊ុនរួចកាត់ជាពីរហើយលើកទុកម្ខាង
  3. ស្រង់ស្បែកជ្រូកហើយកាត់ជាដុំតូចៗរួចទុកនៅម្ខាង
  4. ដាក់សាច់មាន់ចូលក្នុងឆ្នាំងស៊ុបហើយស្ងោររហូតដល់សាច់មាន់ឆ្អិនរួចស្រង់សាច់មាន់ចេញពីឆ្នាំង
  5. ដាក់សាច់ជ្រូក ខ្ទឹមបារាំង ការ៉ុតនិងស្បែកជ្រូកចូលហើយចំអិនរហូតដល់សាច់ឆ្អិន
  6. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  7. ដាក់តាំងហ៊ុនចូលទៅឆ្នាំងសម្លដែលកំពុងពុះរួចកូរឲ្យស៊ប៊
  8. ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច

កត់សម្គាល់

សម្លតាំងហ៊ុនសាច់ជ្រូកគេនិយមបរិភោគជាមួយបាយ វាជាម្ហូបសាមញដែល ជាទូទៅគេនិយមធ្វើសម្លនេះក្នុងការបរិភោគប្រចាំថ្ងៃ ប្រសិនបើសម្លរាងខាប់អ្នកអាចថែមទឹកបាន។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្រះសាច់ជ្រូកចិញ្ចាំ

Prep

30 min

Cook

30 min

Rate

97%

Favorite

No Comments

    Leave a Reply