Recipes

សម្លដំឡូងសាច់ជ្រូកចិញ្ចាំ

February 20, 2023  អាហារខ្មែរ Avatar
សម្លដំឡូងសាច់ជ្រូកចិញ្ចាំ

សម្លដំឡូង (white yam)​ ជាមួយសាច់ជ្រូកចិញ្ចាំមានរសជាតិឆ្ងាញ់ពិសេសម្យ៉ាងដែលសំបូរដោយជាតិម្សៅហើយមានភាពងាយស្រួលក្នុងការចម្អិន ប្រសិនស្លជាមួយត្រីប្រាឬត្រីផ្ទក់កាន់តែពិសេស។

គ្រឿងផ្សំ

សាច់ជ្រូកចិញ្ចាំចំនួន 0.25 kg
ទឹកត្រីចំនួន១ស្លាបព្រា
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមចំនួន១កូនចានតូច
ទឹកចំនួន៦កែវ
ដំឡូងឈើចិតសំបករួចកោសយកតែសាច់ចំនួន 0.75 kg
ស្ករចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ជីរណាហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំជាមួយទឹកត្រីមួយសា្លបព្រា ម្រេចនិងស្លឹកខ្ទឹមហើយច្របល់ចូលគ្នាឱ្យល្អរួចទុកនៅម្ខាង
  2. ដាក់ទឹកចូលក្នុងសម្លហើយស្ងោរហូតដល់ទឹកពុះ
  3. ដាក់សាច់ជ្រូកចិញ្ចាំនិងដំឡូងចូលក្នុងទឹកដែលកំពុងពុះហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងអំបិល

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លដំឡូងសាច់ជ្រូកចិញ្ចានេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។

មុខម្ហូបប្រហាក់ប្រហែល: សម្លសាច់ជ្រូកបន្លែ

Prep

30 min

Cook

30 min

Rate

96%

Favorite

No Comments

    Leave a Reply