Recipes

សម្លដំឡូងសាច់គោ

February 15, 2023  អាហារខ្មែរ Avatar
សម្លដំឡូងសាច់គោ

សម្លដំឡូងសាច់គោគឺជាមុខម្ហូបដែលមានភាពងាយស្រួលក្នុងការចម្អិននិងមានរសជាតិឆ្ងាញ់ពិសេសដែលជាទីពេញនិយមរបស់ប្រជាជនខ្មែរគ្រប់ទិសទី។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសហាន់ចំនួន៤ក្លែប
ខ្ទឹមបារាំងហាន់ចំនួន១
សាច់ភ្លៅគោកាត់ជាដុំចំនួន 0.5 kg
ទឹកត្រីចំនួន១ស្លាបព្រា
ទឹកចំនួន៦កែវ
ដំឡូងជ្វាបកសំបកហើយរួចហាន់ជាដុំតូចៗចំនួន២ផ្លែ
ស្ករចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកជីហាន់ចំនួន១កូនចានតូច

របៀបធ្វើ

  1. កំដៅឆ្នាំងសម្ល ពេលឆ្នាំងសម្លក្តៅហើយដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំង សាច់គោនិងទឹកស៊ីអីវរួចកូរឱ្យល្អ
  2. ដាក់ទឹកហើយបន្តចម្អិនរហូតសាច់គោឆ្អិនល្អ
  3. ដាក់ដំឡូងហើយចម្អិនរហូតដល់ដំឡូងផុយល្អ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  5. ដាក់ស្លឹកជីជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗឬជាមួយនំប៉័ងក៏បាន វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លដំឡូងសាច់គោ

Prep

30 min

Cook

30 min

Rate

98%

Favorite

No Comments

    Leave a Reply