Recipes

សម្លដំឡូងជ្វាលឿងឆ្អឹងជំនី

February 21, 2023  អាហារខ្មែរ Avatar
សម្លដំឡូងជ្វាលឿងឆ្អឹងជំនី

សម្លដំឡូងជ្វាពណ៌លឿងជាមួយសាច់ជ្រូកគឺជាមុខម្ហូបដែលសាមញនិងងាយស្រូលចម្អិន ជាទូទៅប្រជាជនធ្វើម្ហូបមួយមុខសម្រាប់បរិភោគជាអាហារប្រចាំថ្ងៃ។

ដំឡូងជ្វា​មាន​ជីវជាតិ​ពោរពេញ​ទៅ​ដោយ​អត្ថប្រយោជន៍​ច្រើនណាស់​ បន្លែប្រភេទនេះត្រូវបានប្រជាជនដាំតាំងពីយូរលង់ណាស់មកហើយ ។ ដំឡូងជ្វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ពពួក​មើម​ដែល​មាន​សារធាតុ​ម្សៅ​ច្រើន មានគុណ​ប្រយោជន៍​ដល់​សុខភាព វាមានច្រើនពណ៌ដូចជា ស្វាយ លឿងនិងរាងក្រហម។ លើស​ពី​នេះ​ក៏​នៅ​មាន​សារធាតុ​វីតាមីន និង​រ៉ែ​ខនិជ​យ៉ាងច្រើន​ទៀត ចំណែក​បរិមាណ​ខ្លាញ់​ក៏​មាន​ចំនួន​តិច ឬ​គ្មាន​តែ​ម្តង។

គ្រឿងផ្សំ

ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
ទឹកចំនួន៥កែវ
ដំឡូវជ្វាពណ៌លឿងចិតសំបកចេញហើយកាត់ជាដុំចំនួន៧ខាំ
បន្លែសែឡឺរី (celery) កាត់ជាកង់ៗចំនួន៣ខាំ
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រាកាហ្វេ
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ឆ្អឹងជំនីជ្រូកនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោរហូតដល់សាច់ឆ្អិន
  2. ដាក់ដំឡូងជ្វា បន្លែសែឡឺរី (celery) ហើយចម្អិនរហូតដល់ដំឡូងឆ្អិនល្អ
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លឆៃថាវជើងជ្រូក

Prep

29 min

Cook

29 min

Rate

97%

Favorite

No Comments

    Leave a Reply