សម្លដំឡូងជ្វាពណ៏ស្វាយ

ដំឡូងជ្វាពណ៍ស្វាយមានរសជាតិឆ្ងាញ់និងសំបូរដោយជាតិម្សៅហើយបើផ្សំជាមួយបង្គាវាកាន់តែពិសេសថែមទៀត ហេតុដូចនេះបានជាម្ហូបមួយមុខនេះជាទីពេញនិយមរបស់ប្រជាជនមិនថានៅតាមជនបទឬតាមទីប្រជំុជនឡើយ។
ដំឡូងជ្វាត្រូវបានគេចាត់បញ្ចូលទៅក្នុងពពួកមើមដែលមានសារធាតុម្សៅច្រើន មានគុណប្រយោជន៍ដល់សុខភាព។ ដោយដំឡូងជ្វាក្នុងបរិមាណ១០០ក្រាមផ្តល់ម្សៅចំនួន២៥ក្រាម និងផ្តល់ថាមពលដល់ទៅ៩០កាឡូរី ។ លើសពីនេះក៏នៅមានសារធាតុវីតាមីន និងរ៉ែខនិជយ៉ាងច្រើនទៀត ចំណែកបរិមាណខ្លាញ់ក៏មានចំនួនតិច ឬគ្មានតែម្តង មានន័យថាដំឡូងជ្វាមានសារធាតុម្សៅល្អផ្តល់ប្រយោជន៍ដល់អ្នកទទួលទាន ។
គ្រឿងផ្សំ
បង្គាបកសំបករួចនិងវះសំអាតហើយរួចកិនឲ្យម៉ត់ចំនួន២ខាំកន្លះ | ||
អំបិលចំនួនកន្លះស្លាបព្រា | ||
ម្រេចចំនួនកន្លះស្លាព្រាតូច | ||
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច | ||
ទឹកចំនួន៤កែវ | ||
ដំឡូងជ្វាពណ៌ស្វាយចំនួន២ផ្លែ | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករសចំនួន១ស្លាបព្រា | ||
ជីអង្កាមចំនួន១កូនចានតូចឬមិនដាក់ក៏បានទៅតាមចំណង់ចំណូលចិត្ត |
របៀបធ្វើ
- នៅក្នុងកូនចាន ដាក់បង្គា អំបិល ម្រេចនិងស្លឹកខ្ទឹមកូរចូលគ្នាឲ្យស៊ប់
- ដាក់ទឹកក្នុងឆ្នាំងរួចដាំរហូតដល់ទឹកពុះ
- ដាក់ដំឡូងជ្វាចូលទៅក្នុងទឹកដែលកំពុងពុះ កូរឲ្យស៊ប់ហើយចំអិនរហូតដល់ដំឡូងឆ្អិនល្អ
- ដាក់បង្គាប្រឡាក់គ្រឿងរួចចូលហើយច្របល់ឲ្យល្អរួចចំងិនរហូតដល់បង្គាប្រែពណ៌ទៅជាពណ៌ផ្កាឈូក
- ដាក់គ្រឿងដោយដាក់ទឹកត្រីនិងស្ករ
- ដាក់ខ្លឹកខ្ទឹមនិងជីអង្កាមចូលជាការស្រេច
កត់សម្គាល់
ជាទូទៅគេនិយមបរិភោគសម្លដំឡូងជាមួយបាយហើយវាអាហារម្ហូបប្រចាំថ្ងៃដែលសំបូរទៅវិតាមីនគ្រប់ប្រភេទដល់សុខភាព។
មុខម្ហូបប្រហាក់ប្រហែល: នំកួងសាច់ជ្រូកចិញ្ចាំ
No Comments