សម្លជើងជ្រូកផ្សិតចំបើង

សម្លជើងជ្រូកនិងផ្សិតចំបើងជាមួយឆៃប៉ូវគឺជាមុខម្ហូបដែលពេញនិយមនៅតាមជនបទ ព្រោះវាងាយចម្អិននិងមានរសជាតិឆ្ងាញ់។
គ្រឿងផ្សំ
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប | ||
ខ្ទឹមបារាំងហាន់ជាដុំចំនួន១ | ||
ជើងជ្រូកកាត់ជាដុំចំនួន 0.75kg | ||
ស្លឹកគ្រៃកាត់ប្រវែងប្រហែលមួយចំអាមចំនួនប្រហែល១បាច់ | ||
ឆៃប៉ូវចំនួន១ដាក់ត្រាំទឹករួចហាន់ស្តើង | ||
ទឹកចំនួន៧កែវ | ||
ផ្សិតចំបើងចំនួនមួយកូនចានលាងសម្អាតឲ្យស្អាត | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ | ||
ស្លឹកខ្ទឹមហាន់រូចចំនួន១កូនចានតូច |
របៀបធ្វើ
- កំដៅឆ្នាំងសម្លពេលវាក្តៅហើយដាក់ខ្លាញ់ចូល
- បំពងខ្ទឹមស ខ្ទឹមបារាំងនិងជើងជ្រូក
- ដាក់ស្លឹកគ្រៃ ឆៃប៉ូវនិងទឹករួចចម្អិនរហូតដល់ជើងជ្រូកឆ្អិនល្អ
- ដាក់ផ្សិតចំបើងនិងថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លជើងជ្រូកនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិន។
មុខម្ហូបប្រហាក់ប្រហែល: សម្លស្ពៃក្តោបជើងជ្រូក
No Comments