Recipes

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក

February 21, 2023  អាហារខ្មែរ Avatar
សម្លឆៃប៉ូវឆ្អឹងជំនីជ្រូក

សម្លឆៃប៉ូវឆ្អឹងជំនីជ្រូកមានរសជាតិឆ្ងាញ់និងងាយស្រួលចំអិន វាជាមុខម្ហូបសាមញដែលប្រជាជនជាទូទៅចំអិនសម្រាប់បិរភោគប្រចាំថ្ងៃ វាមានតម្លៃថោកសមរម្យហើយមានសារៈសំខាន់សម្រាប់ទ្រទ្រង់សុខភាព។

ឆៃប៉ូវគឺជាពាក្យ​កម្ចី​ពី​ប្រទេស​ចិននោះបើតាម​វចនានុក្រម​សម្តេច ជួន ណាត នាមសព្ទ «​ឆៃប៉ូវ​» ដែល​កម្ចី​ពី​ភាសា​ចិន​នេះ មានន័យថា ផ្អក​មើម​ឆៃថាវ គឺ​មើម​ឆៃថាវ ដឺ​ល​គេ​កាត់​ពុះ​ជា​បន្ទះៗ ហាលថ្ងៃ​ឲ្យ​ស្រពាប់​ប្រឡាក់​អំបិល​ទុក​យូរថ្ងៃ សម្រាប់​ប្រើ​ជា​ម្ហូបគោក​បរិភោគ​ជាមួយនឹង​បបរ​ជាដើម​។

គ្រឿងផ្សំ

ឆៃប៉ូវចំនួន៦មើម
ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ
ខ្ទឹមបារាំងហាន់ជាដុំចំនួន១ផ្លែ
ទឹកចំនួន៤កែវ
ទឹកត្រីចំនួន១ស្លាបព្រា
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ត្រាំឆៃប៉ូវក្នុងទឹកក្តៅល្មមហើយកត់ជាដុំតូចៗល្មម
  2. ដាក់ឆ្អឹងជំនីជ្រូក ខ្ទឹមបារាំង ឆៃប៉ូវនិងទឹកចូលក្នុងសម្លរួចស្លោរហូតដល់ឆ្អឹងជំនីឆ្អិន
  3. ថែមគ្រឿងដោយដាក់ទឹកត្រីនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ វាជាម្ហូបដែលសាមញហើយងាយស្រួលចំអិនសម្រាប់បរិភោគជាប្រចាំថ្ងៃ។

មុខម្ហូបប្រហាក់ប្រហែល: សម្លដំឡូងជ្វាលឿងឆ្អឹងជំនី

Prep

30 min

Cook

30 min

Rate

93%

Favorite

No Comments

    Leave a Reply