សម្លឆៃថាវជើងជ្រូក

សម្លឆៃថាវជាមួយជើងជ្រូកគឺអាហារដែលប្រជាជនខ្មែរនិយមធ្វើក្នុងការបរិភោគប្រចាំថ្ងៃ វាមានភាពសាមញងាយស្រួលចម្អិននិងមានរសជាតិប្លែកម្យ៉ាង។
ចំណាំ៖ ឆៃថាវជាប្រភេទបន្លែមើម ដែលអាចមានពណ៍សឬក្រហមយោងទៅលើពូជរបស់វា ឆៃថាវមានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព អ្នកអាចបរិភោគវាឆៅឬប្រើជាគ្រឿងផ្សំក្នុងមុខម្ហូបអាហារក៏បាន។ ចំពោះអ្នកខ្លះមិនចូលចិត្តបរិភោគឆៃថាវទេ ដោយមិនដឹងពីសារៈប្រយោជន៍របស់វា បើនិយាយអាហារអាហារបំប៉ន ឆៃថាវមានអត្ថប្រយោជន៍ច្រើនជាងបន្លែដទៃទៀតយ៉ាងខ្លាំង។
គ្រឿងផ្សំ
ជើងជ្រូកកាត់ជាដុំចំនួន៩ខាំ | ||
ឆៃថាវចិតសំបករួចកាត់ជាដុំតូចៗចំនួន៧ខាំកន្លះ | ||
ម្រេចគ្រាប់ចំនួន១ស្លាបព្រា | ||
ទឹកចំនួន៦កែវ | ||
អំបិលចំនួន១ស្លាបព្រាកាហ្វេ | ||
ស្ករចំនួន១ស្លាបព្រា | ||
ទឹកត្រី២ស្លាបព្រា | ||
ស្លឹកខ្ទឹមចំនួន១កូនចានតូច | ||
ជីហាន់រួច១កូនចានតូច |
របៀបធ្វើ
- ដាក់ប្រហុក សាច់ជ្រូកបីជាន់ ម្រេចនិងទឹកចូលក្នុងឆ្នាំងសម្លហើយចម្អិនរហូតដល់សាច់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់អំបិល ស្ករ ទឹកត្រីរួចកូវឲ្យស៊ប់
- ដាក់ស្លឹកខ្ទឹមនិងជីជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លនេះជាមួយបាយក្តៅៗ សម្លមួយមុខនេះមានរសជាតិប្រហុកដែលជួយបន្លែមរសជាតិកាន់តែឆ្ងាញ់
មុខម្ហូបប្រហាក់ប្រហែល: សម្លស្ពៃជ្រក់ជើងជ្រូក
No Comments