Recipes

សម្លង៉ាំង៉ូវជ្រូកខ្វៃ

February 21, 2023  អាហារខ្មែរ Avatar
សម្លង៉ាំង៉ូវជ្រូកខ្វៃ

សម្លង៉ាំង៉ូវជាមួយជ្រូកខ្វៃគឺមុខម្ហូបដែលប្រជាជនទូទៅចូលចិត្តចំអិនក្រោយពីមានកម្មវិធីធំៗ ពីព្រោះក្នុងកម្មវិធីធំៗម្តងៗប្រជាជនតែងតែធ្វើមុខម្ហូបជាច្រើនមុខហើយមានបរិមាណច្រើនផងដែរ​ ជាហេតុធ្វើឲ្យមានមុខម្ហូបខ្លះសល់បរិភោគមិនអស់ ដូចជាជ្រូកខ្វៃជាដើម ហេតុដូចនេះហើយបានជាប្រជាជនខ្មែរច្នៃយកជ្រូកខ្វៃស្ងោរទៅជាម្ហូបថ្មីសម្រាប់បរិភោគដោយស្ងោរជាមួយង៉ាំង៉ូវ ទោះបីយ៉ាងណាម្ហូបមួយមុខនេះមានរស់ជាតិឆ្ងាញ់ម៉្យាងហើយងាយស្រួលចំអិនទៀត។

គ្រឿងផ្សំ

ង៉ាំង៉ូវកាត់ជាពីរចំនួន១
ខ្ទឹមបារាំងចិតជាបន្ទះចំនួន១
ស្លឹកគ្រៃកាត់ប្រវែង១ចំអាមរួចចងជាបាច់ចំនួន១គុម្ព
ទឹកចំនួន៤កែវ
ជ្រូកខ្វៃកាត់ជាដំុៗចំនួន២ខាំកន្លះ
ទឹកត្រីចំនួន២ស្លាបព្រា
ស្ករចំនួនកន្លះស្លាបព្រាតូច
ម្រេចចំនួនកន្លះស្លាបព្រាតូច
ស្លឹកខ្ទឹមហាន់រួចចំនួន១កូនចានតូច

របៀបធ្វើ

  1. ដាក់ង៉ាំង៉ូវជាមួយខ្ទឹមបារាំង ស្លឹកគ្រៃនិងទឹកចូលក្នុងឆ្នាំងសម្លហើយដាំប្រហែល១០នាទី
  2. ដាក់សាច់ជ្រូកខ្វៃនិងស្ងោរប្រហែល១០នាទីទៀត
  3. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងម្រេច
  4. ដាក់ស្លឹកខ្ទឹមជាការស្រេច

កត់សម្គាល់

សម្លង៉ាំង៉ូវជ្រូកខ្វៃគេនិយមបរិភោគជាមួយបាយ វាសម្លដែលមានលក្ខណៈសាមញសម្រាប់ប្រជាជនទូទៅមិនថាតែប្រជាជនតាមជនបទឬនៅតាមទីក្រុងទេ។

មុខម្ហូបប្រហាក់ប្រហែល: សម្លការីឆ្អឹងជំនីជ្រូក

Prep

30 min

Cook

30 min

Rate

96%

Favorite

No Comments

    Leave a Reply