សម្លងាំង៉ូវមាន់

សម្លងាំង៉ូវមាន់គឺជាមុខម្ហូបដ៏សាមញនិងងាយស្រួលចម្អិនបំផុត ប្រជាជននៅតាមជនបទតែងតែនិយមស្លសម្លនេះដើម្បីបរិភោគប្រចាំថ្ងៃព្រោះវាមានឱជារសឆ្ងាញ់និងងាយស្រួលក្នុងការស្វែងរកគ្រឿងផ្សំ។
គ្រឿងផ្សំ
សាច់មាន់កាត់ជាដុំៗចំនួន១ចំហៀង | ||
ង៉ាំមង៉ូវកាត់ជាពីរចំនួន១ | ||
ខ្ទឹមសចំនួន៤ក្លែប | ||
ខ្ទឹមបារាំងហាន់ជាបន្ទះៗចំនួន១ចំហៀង | ||
ទឹកចំនួន៥កែវ | ||
ទឹកត្រីចំនួន១ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
អំបិលចំនួន១ស្លាបព្រាកាហ្វេ | ||
ម្រេចចំនួន១ស្លាបព្រាកាហ្វេ | ||
ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច |
របៀបធ្វើ
- ដាក់សាច់មាន់ ងាំង៉ូវ ខ្ទឹមស ខ្ទឹមបារាំងនិងទឹកចូលក្នុងឆ្នាំងសម្ល ស្ងោរហូតដល់សាច់ឆ្អិនល្អ
- ថែមគ្រឿងដោយដាក់ទឹក ស្ករ អំបិលនិងម្រេច
- ដាក់ស្លឹកខ្ទឹមចូលជាការស្រេ
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយប្រភេទនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគ។
មុខម្ហូបប្រហាក់ប្រហែល: សម្លត្រយូងចេកសាច់មាន់
No Comments