សម្លការីពោះគោ

សម្លការីពោះគោគឺជាមុខម្ហូបដែលមានរសជាតិលាយផ្សំគ្នាជាមួយផ្លែត្រប់ មើមឈូកនិងខ្ទិះដូង វាគឺជាមុខម្ហូបដែលងាយស្រួលចម្អិននិងឆ្ងាញ់ពិសារដែលជាទីពេញនិយមរបស់ប្រជាជាននៅតាមជនបទ។
គ្រឿងផ្សំ
ពោះគោត្រាំក្នុងទឹកខ្មេះរួចហើយកោសលាងសម្អាតជាមួយម្សៅសូដាចំនួន0.3 kg | ||
ទឹកចំនួន៦កែវ | ||
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសហាន់ចំនួន៤ក្លែប | ||
ស្លឹកគ្រៃហាន់ចំនួន១កូនចានតូច | ||
សាច់គោហាន់ជាបន្ទះៗចំនួន 0.3 kg | ||
ម្សៅការីចំនួន ២ស្លាបព្រា | ||
ម្សៅម្ទេសប៉ាប្រីការ (paprika) ចំនួន១ស្លាបព្រាកាហ្វេ | ||
ស្ករចំនួន១ស្លាបព្រា | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
អំបិលចំនួន១ស្លាបព្រាកាហ្វេ | ||
ម្រេចចំនួន១សា្លបព្រាកាហ្វេ | ||
ផ្លែត្រប់កាត់ជាដុំចំនួន១ផ្លែ | ||
មើមឈូកស្ងោហាន់ជាបន្ទះចំនួន១កូនចាន | ||
ស្លឹកក្រូចសើចចំនួន២សន្លឹក | ||
ខ្ទិះដូងចំនួន១កែវ | ||
ស្លឹកខ្ទឹមហាន់ចំនួន១កូនចានតូច |
របៀបធ្វើ
- ដាក់ពោះគោនិងទឹកចំនួន៦កែវទៅក្នុងឆ្នាំងធំមួយហើយស្ងោចំនួនប្រហែល៣០នាទី បន្ទាប់មកចាក់ទឹកចេញហើយយកពោះគោត្រាំក្នុងទឹកត្រជាក់បន្ទាប់ហាន់វាជាបន្ទះៗ
- កំដៅឆ្នាំងសម្ល
- នៅពេលឆ្នាំងសម្លក្តៅហើយ ដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ បន្ទះសាច់គោនិងពោះគោច្របល់ឱ្យស៊ប់
- ថែមគ្រឿងដោយដាក់ម្សៅការី ម្សៅម្ទេសប៉ាប្រីកា (paprika) ស្ករ ទឹកត្រី អំបិលនិងម្រេច
- ដាក់ផ្លែត្រប់ មើមឈូកនិងស្លឹកក្រូចសើច
- ដាក់ខ្ទិះដូងនិងទឹកចំនួន៤កែវហើយស្ងោរហូតដល់សាច់ឆ្អិនល្ម
- ដាក់ស្លឹកខ្ទឹមជាការស្រេច
កត់សម្គាល់
ជាទូទៅគេបរិភោគសម្លមួយមុខនេះជាមួយបាយក្តៅៗ វាជាមុខម្ហូបដែលអ្នកនៅជនបទចូលចិត្តចម្អិនបរិភោគប្រចាំថ្ងៃ។
មុខម្ហូបប្រហាក់ប្រហែល: សម្លម្នាស់កន្ទុយគោ
No Comments