Recipes

សម្លការីបង្គាជាមួយតៅហ៊ូ

February 22, 2023  អាហារខ្មែរ Avatar
សម្លការីបង្គាជាមួយតៅហ៊ូ

សម្លការីក្រហមជាមួយបង្គារួមផ្សំពីតៅហ៊ូខ្ទិះដូងគឺជាអាហាររបស់ប្រជាជានដែលរស់នៅក្នុងភូមិភាគឥណ្តូចិនជាពិសេសរបស់ប្រជាជនខ្មែរតែម្តង។ សម្លការីក្រហមគឺចំណាយពេលច្រើនក្នុងការរៀបចំនិង​ចំអិនពីព្រោះវាមានគ្រឿងច្រើនមុខ ប់ុន្តែវាមានរស់ជាតិឆ្ងាញ់ពិសេសណាស់។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ខ្ទឹមសចិញ្ចាំចំនួន១កូនចានតូច
ខ្ទឹមបារាំងហាន់ជាដុំៗចំនួន១
ស្លឹកគ្រៃហាន់រួចចំនួន១កូនចានតូច
ម្សៅគ្រឿងការីចំនួន១ឆុត
ខ្ទិះដូង១កូនចានតូច
ទឹកចំនួន២កែវ
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករ១ស្លាបព្រា
អំបិលកន្លះស្លាបព្រា
ម្រេចចំនួនកន្លះស្លាបព្រា
បង្គាបកសំបករួចហើយវះសម្អាតរួចចំនួន៥ខាំ
តៅហ៊ូកាត់ជាដុំតូចៗចំនួន៤បន្ទះ

របៀបធ្វើ

  1. កំដៅខ្ទះ
  2. នៅពេលឆ្នាំងសម្លក្តៅ ដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមបារាំងនិងស្លឺកគ្រៃរួចកូរឲ្យស៊ប់
  3. ដាក់គ្រឿងការី ខ្ទិះដូងនិងទឹករួចប្របល់ឲ្យស៊ប់
  4. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ អំបិលនិងម្រេច
  5. ដាក់បង្គា តៅហ៊ូហើយស្ងោរហូតដល់បង្គាឆ្អិនល្អ

កត់សម្គាល់

សម្លការីជាទូទៅគេនិយមបរិភោគជាមួយគុយទាវ នំបញ្ចុក នំប៉័ងឬជាមួយបាយក៏បាន។

មុខម្ហូបប្រហាក់ប្រហែល: សម្លម្រះញ៉ត់សាច់បង្គាជាមួយត្រាវ

Prep

30 min

Cook

30 min

Rate

95%

Favorite

No Comments

    Leave a Reply