Recipes

សម្លការីត្រីផ្ទក់

February 23, 2023  អាហារខ្មែរ Avatar
សម្លការីត្រីផ្ទក់

សម្លការីត្រីមានរសជាតិឆ្ងាញ់និងហិរបន្តិចលាយជាមួយរសជាតិខ្ទិះដូងព្រមទាំងផ្លែត្រប់គឺជាមុខម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ។ សម្លប្រភេទនេះត្រូវបានជនជាតិខ្មែរតែងតែចំអិនក្នុងឱកាសចូលឆ្នាំមិនដែលខានឡើយសម្រាប់បរិភោគនិងទទួលភ្ញៀវ ជួបជុំបងប្អូនជិតឆ្ងាយ។ ជាទូទៅគេនិយមប្រើត្រីផ្ទក់ក្នុងការធ្វើម្ហូបមួយមុខនេះព្រោះវាមានរស់ជាតិឆ្ងាញ់ ក៏ប៉ុន្តែយើងក៏អាចប្រើត្រីប្រភេទផ្សេងក៏បាន។

គ្រឿងផ្សំ

ខ្ទឹមសចិញ្ចាំមរួចចំនួន២ក្លែប
ស្លឹកគ្រៃហាន់រួចចំនួន៣ស្លាបព្រា
ម្ទេសស្រស់ហាន់រួចចំនួន២ផ្លែឬដាក់តាមការចូលចិត្ត
ម្សៅម្ទេសម៉ត់ (paprika) ចំនួនកន្លះស្លាបព្រា
ម្សៅការីចំនួន១ស្លាបព្រា
ប្រេងឆាចំនួន២ស្លាបព្រា
ទឹក១កែវ
ខ្ទិះដូង១កែវ
ទឹកត្រី១ស្លាបព្រា
អំបិលកន្លះស្លាបព្រាតូច
ស្ករកន្លះស្លាបព្រា
ត្រីផ្ទក់ចំនួន១លាងសម្អាតហើយកាត់ជាកង់ៗ
ត្រីទ្រវែងចំនួន២ហាន់ជាកង់ៗ

របៀបធ្វើ

  1. ដំខ្ទឹមស ស្លឹកគ្រៃ ម្ទេស ម្សៅម្ទេសបាគ្រីកានិងម្សៅការីត្បាល់ឬម៉ាស៊ីនកិនឲ្យម៉ត់
  2. កំដៅខ្ទះឲ្យក្តៅ
  3. ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងគ្រឿងម្ទេសចូលហើយកូរឲ្យស៊ប់រួចហើយចាក់ទឹកនិងខ្ទិះដូងចូលតាមក្រោយ
  4. ថែមគ្រឿងដោយដាក់ទឹកត្រី អំបិលនិងស្កររួចកូរច្របល់ទាល់តែស៊ប់បន្ទាប់ដាក់ត្រីនិងត្រប់ទ្រវែងចូលក្នុងសម្លការី
  5. គ្របកំរបហើយចំអិនដោយភ្លើងតិចៗ ឩស្សាហ៏ត្រលប់ត្រីនិងត្រប់ឲ្យបានញឹកញ៉ាប់ ចំអិនរហូតដល់ត្រប់ឆ្អិនល្អ

កត់សម្គាល់

សម្លការីជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។

មុខម្ហូបប្រហាក់ប្រហែល: សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក

Prep

30 min

Cook

29 min

Rate

94%

Favorite

No Comments

    Leave a Reply