សម្លការីឆ្អឹងជំនីជ្រូក

សម្លការីឆ្អឹងជំនីជ្រូកជាមួយត្រប់មូលខៀវនិងត្រប់ទ្រវែងជាមួយកូនត្រប់តូចៗគឺមុខម្ហូបរបស់ប្រជាជនខ្មែរ ដែលតែងតែនិយមចំអិននៅពេលបុណ្យទានម្តងៗឬក្នុងកម្មវិធីផ្សេងៗ វាងាយស្រួលចំអិនហើយមានរស់ជាតិពិសេស។
គ្រឿងផ្សំ
ប្រេងឆាចំនួន២ស្លាបព្រា | ||
ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប | ||
ស្លឹកគ្រៃចំនួន១កូនចានតូច | ||
ខ្ទឹមបារាំងហាន់ជាដុំចំនួន១ | ||
ប៉េងប៉ោះកាត់ជាដុំៗចំនួន២ផ្លែ | ||
ឆ្អឹងជំនីជ្រូកកាត់ជាដុំចំនួន៥ខាំ | ||
ម្សៅការីចំនួន១ស្លាបព្រា | ||
ល្មៀតកិនម៉ត់ចំនួន១ស្លាបព្រា | ||
ទឹកត្រីចំនួន២ស្លាបព្រា | ||
ស្ករចំនួន១ស្លាបព្រា | ||
អំបិលចំនួនកន្លះស្លាបព្រា | ||
ម្រេចចំនួន១កូនស្លាបព្រាកាហ្វេ | ||
ខ្ទិះដូចងចំនួន១កែវ | ||
ទឹកចំនួន២កែវ | ||
ត្រប់មូលហាន់ជាពីររួចសម្អាតចំនួន៥ផ្លែ | ||
ត្រប់វែងបកសំបកហើយកាត់ជាដំុៗចំនួន៤ផ្លែ | ||
កូនត្រប់ខៀវតូចៗចំនួន២ខាំកន្លះ | ||
ស្លឹកក្រូចសើចចំនួន៣សន្លឹក |
របៀបធ្វើ
- កំដៅឆ្នាំងសម្លរួចដាក់ប្រេងឆា ខ្ទឹមស ស្លឹកគ្រៃ ខ្ទឹមបារាំងនិងប៉េងប៉ោះរួចកូរឲ្យស៊ប់
- ដាក់ឆ្អឹងជំនីជ្រូក ម្សៅការី ម្សៅល្មៀត ទឹកត្រី ស្ករ អំបិលនិងម្រេចរួចច្របល់ឲ្យស៊ប់
- ដាក់ខ្ទិះដូង ទឹក ត្រប់គ្រប់មុខនិងស្លឹកក្រូចសើចរួចកូរហើយចំអិនដោយប្រើភ្លើងតិចៗរហូតដល់ឆ្អឹងជំនីជ្រូកឆ្អិនល្អ
កត់សម្គាល់
សម្លការីត្រប់គេនិយមបរិភោគជាមួយបាយ នំប៉័ងឬជាមួយនំបញ្ចុក់ក៏បាន ជាទូទៅគេនិយមធ្វើសម្លក្នុងកម្មវិធីឬពិធីបុណ្យផ្សេងៗ ។
មុខម្ហូបប្រហាក់ប្រហែល: សម្លតាំងហ៊ុនសាច់ជ្រូក
No Comments