Recipes

សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក

February 23, 2023  អាហារខ្មែរ Avatar
សម្លការីខៀវត្រីសាម៉ុងនិងក្រអៅឈូក

សម្លការីខៀវត្រីសាម៉ុងស្ងោរជាមួយក្រអៅឈូកពិតជាអាហារពិសេសដែលឆ្ងាញ់អស្ចារ្យរបស់ជនជាតិខ្មែរ។ សម្លមួយមុខនេះគេអាចជ្រើសរើសត្រីបានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ត។

គ្រឿងផ្សំ

ប្រេងឆាចំនួន២ស្លាបព្រា
ត្រីសាម៉ុងយកឆ្អឹងចេញនិងកាត់ជាកង់ៗចំនួនកន្លះគីឡូ
ខ្ទឹមសចិញ្ចាំំមចំនួន២ក្លែប
ខ្ទឹមបារាំងហាន់រួចចំនួន១
ស្លឹកគ្រៃហាន់រួចចំនួនកន្លះកូនចានតូច
ទឹកការីខៀវចំនួន១កំប៉ុង
ទិះដូងចំនួន១កែវ
ទឹក៣កែវ
ក្រអៅឈូកលាងសម្អាតជាមួយទឹកត្រជាក់ហើយហាន់ជាកង់ៗ
ទឹកត្រីចំនួន១ស្លាបព្រា
ស្ករចំនួន១ស្លាបព្រា

របៀបធ្វើ

  1. កំដៅខ្ទះឲ្យក្តៅ
  2. ពេលខ្ទះក្តៅហើយ ចាក់ប្រេងឆានិងដាក់ត្រីចូលចៀនរហូតដល់ត្រីឡើងពណ៍ត្នោតទាំងសងខាង
  3. ដាក់ខ្ទឹមស ខ្ទឹមបារាំង ស្លឹកគ្រៃ និងទឹកការីខៀវរួចកូរឲ្យស៊ប់
  4. ដាក់ខ្ទិះដូងនិងទឹកចូលរួចដាក់ក្រអៅហើយកូរច្របល់គ្នា
  5. ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករនិងស្ងោរដោយភ្លើងតិចៗប្រហែល២០នាទីរហូតដល់ត្រីឆ្អិនល្អ

កត់សម្គាល់

សម្លការីខៀវជាទូទៅគេនិយមបរិភោគជាមួយបាយនិងនំបញ្ចុកបឬនំប៉័ងទៅតាមការចូលចិត្ត។ ម្ហូបនេះគេនិយមធើ្វសម្រាប់តែកម្មវីធីជួបជុំបងប្អូន ចូលឆ្នាំ និងវិធីបុណ្យផ្សេងៗ។

មុខម្ហូបប្រហាក់ប្រហែល: សម្លត្រសក់ជាមួយប្រហិតត្រី

Prep

30 min

Cook

30 min

Rate

95%

Favorite

No Comments

    Leave a Reply