Recipes

នំកួងសាច់ជ្រូកចិញ្ចាំ

February 14, 2023  អាហារខ្មែរ Avatar
នំកួងសាច់ជ្រូកចិញ្ចាំ

កួងគឺជាអាហារសំរន់មួយប្រភេទដែលប្រជាជនភាគច្រើនធ្វើដើម្បីបរិភោគកំសាន្តក្នុងកម្មវិធីសំខាន់អ្វីមួយ វាមានប្រភពពីប្រទេសវៀតណាម។

គ្រឿងផ្សំ

សាច់ជ្រូកចិញ្ចាំចំនួន 0.5 kg
ខ្ទឹមសចិញ្ចាំចំនួន៤ក្លែប
ខ្ទឹមបារាំងចិញ្ចាំចំនួន១កូនចាន
ស្ករចំនួន១ស្លាបព្រា
ទឹកត្រីចំនួន១ស្លាបព្រា
ការ៉ុតចិតជាសសៃរៗចំនួន១កូនចាន
ស្ពៃក្តោបចិតជាសសៃរៗចំនួន១កូនចាន
ទឹកត្រីចំនួន១ស្លាបព្រា
អំបិលចំនួន១ស្លាបព្រាកាហ្វេ
ម្រេចចំនួន១ស្លាបព្រាកាហ្វេ
ខំសំបកដើម្បីខ្ចប់ធ្វើជាកួងចំនួន២៥ សន្លឹក
ស៊ុតយកតែពណ៌សចំនួន១
ប្រេងឆាដើម្បីបំពងកួងចំនួន៦កែវ

របៀបធ្វើ

  1. នៅក្នុងចានធំ លាយសាច់ជ្រូកចិញ្ចាំជាមួយខ្ទឹមស ខ្ទឹមបារាំង​ ស្ករនិងទឹកត្រីបន្ទាប់មកដាក់ការ៉ុតដែលចិតជារាងសសៃរតូចៗ ស្ពៃក្តោប ទឹកស៊ីអីវ អំបិលនិងម្រេចហើយច្របល់ចូលគ្នាឱ្យស៊ប់
  2. យកបន្ទះនំសម្រាប់រុំធ្វើជាកួងដាក់មួយសន្លឹកៗឱ្យស្រេច
  3. ដាក់បន្ទះនំលើជ្រុញឬចានហើយយកស្លាបព្រាដួងសាច់ដាក់ចំនួន១/៣
  4. បន្ទាប់មកខ្ចប់សាច់ដែលបានដាក់លើបន្ទះនំហើយរុំវាធ្វើជាកួង បន្តធ្វើរហូតដល់អស់សាច់
  5. កំដៅខ្លាញ់ចំនួន៦កែវនៅក្នុងខ្ទះដោយប្រើភ្លើងក្តៅល្មម
  6. នៅពេលខ្លាញ់ក្តៅហើយបន្ថយភ្លើងបន្តិចបន្ទាប់មកដាក់កួងចូលរួចបំពងរហូតដល់វារាងស្រួយ
  7. លើកួងបំពងចេញពីខ្ទះដាក់លើប្រដាក់ច្រោះខ្លាញ់ចេញជាការស្រេច

កត់សម្គាល់

ជាទូទៅកួងគឺអាហារមួយប្រភេទដែលគេនិយមបរិភោគលេងកំសាន្ត ហើយនំកួងតែងតែធ្វើជាអាហារសំរន់នៅក្នុងកម្មវិធីការ ឬកម្មវិធីជួបជុំគ្រួសារ។

មុខម្ហូបប្រហាក់ប្រហែល: ខសាច់គោឆៃថាវ

Prep

30 min

Cook

15 min

Rate

97%

Favorite

No Comments

    Leave a Reply