Recipes

ទឹកជ្រលក់កាពិបង្គា​

February 25, 2023  អាហារខ្មែរ Avatar
ទឹកជ្រលក់កាពិបង្គា​

ទឹកកាពិគឺជាទឹកជ្រលក់​របស់ខ្មែរជាអាហារពេញនិយមក្នុងចំណោមប្រជាជនខ្មែរមួយចំនួនធំ វាមានក្លិនខ្លាំងបន្តិចប៉ុន្តែមានរសជាតិឆ្ងាញ់ ជាទូទៅគេច្រើនពិសារសម្រាបជ្រលក់បន្លែ ផ្លែឈើ សាច់និងត្រីជាដើម។

ចំណាំ៖ កាពិធ្វើឡើងពីគីនិងអំបិល​បុក​លាយ​គ្នា​ផ្អាប់​ទុក​សម្រាប់​ផ្សំ​អាហារដែល​ប្រជាជន​ខ្មែរពិសារ​តាំង​ពី​ដូនតា​។ ជនជាតិខ្មែរ​ស្ទើរ​តែ​ទាំង​អស់មិនថានៅជនបទឬនៅទីក្រុងនូវតែនិយមបរិភោគកាពិប្រចាំថ្ងៃ​ជាពិសេសសម្រាប់ជ្រលក់ បន្លែនិងស្វាយជាដើម។

គ្រឿងផ្សំ

ទឹកចំនួនកន្លះកែវតូច
ស្ករសចំនួន១ស្លាបព្រា
ទឹកមួយកែវចំនួន ១២០មល
ក្រូចឆ្មារ ២ផ្លែ
ស្កស ៥ ស្លាបព្រាកាហ្វ
រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់
ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ
គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានតូច
សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត
ម្ទេសហាន់ដាក់តាមការចូលចិត្ត

អន្លក់កាពិ

ស្ពៅក្តោប
ត្រសក់
សណ្តែកកួរ
ការ៉ុត
ចេកខ្ចី
ស្វាយ
ខ្វិត
បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត

របៀបធ្វើ

  1. លាយទឹកជាមួយស្ករក្នុងចាន រួចកូរឱ្យស៊ប់រហូតដល់រលាយអស់
  2. ដាក់កាពិ ខ្ទឹមស ក្រូចឆ្មានិងម្ទេសរួចកូរឱ្យស៊ប់ល្អ
  3. រោយម្ទេសស្រស់ហាន់រួច និង​សណ្តែកដីកិនជាការស្រេច
  4. ចំណាំ៖ សម្រាប់អ្នកចូលចិត្តផ្អែមអាចដាក់ស្ករថែម សម្រាប់អ្នកចូលចិត្តប្រៃថែមកាពិឱ្យច្រើនបន្តិចទៅតាមចំណង់ចំណូលចិត្ត។

កត់សម្គាល់

មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយទឹកកាពីដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់និង ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។

អ្នកខ្លះទៀតចូលចិត្តពិសារជាមួយស្វាយ ខ្វិត ចេក និងបន្លែស្រស់ផ្សេងៗទៀតដោយជ្រលក់ផ្ទាល់ជាមួយទឹកកាពិតែម្តង។

មុខម្ហូបប្រហាក់ប្រហែល: ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវ

Prep

30 min

Cook

30 min

Rate

94%

Favorite

No Comments

    Leave a Reply